សុខភាព និង ផ្លូវភេទ

ការសិក្សាថ្មីមួយ​ បង្ហាញពីប្រឹងប្រែងរបស់ WHO ជាសកលដើម្បី កែលម្អគុណភាពខ្យល់ដែលធ្លាក់ចុះ

WHO ៖ការសិក្សាបង្ហាញថា ពាក់កណ្តាលនៃចំនួនប្រជាជនសរុប នៅលើពិភពលោកត្រូវបានប្រឈម នឹងការកើនឡើងនៃការបំពុលបរិយាកាស ដោយតំបន់ខ្លះឈានដល់ ៥ ដងលើសកម្រិតសុវត្ថិភាព ដែលកំណត់ដោយអង្គការសុខភាពពិភពលោកនេះ បើយោងតាមការចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ក្រុមនេះដោយសហការជាមួយអង្គការសុខភាពពិភពលោក កត់សម្គាល់ថា វាជាតំបន់ដែលមានប្រាក់ចំណូលទាប និងមធ្យមដែលមានកំហាប់ខ្ពស់បំផុត។ ការរួមចំណែកវិភាគទានរួមមាន ការប្រើប្រាស់ថាមពលដោយគ្មានប្រសិទ្ធភាព ដោយក្រុមគ្រួសារ ឧស្សាហកម្ម វិស័យកសិកម្ម ដឹកជញ្ជូន និងរោងចក្រថាមពលធ្យូងថ្ម។

លោកសាស្រ្តាចារ្យ Shaddick ប្រធានវិទ្យាសាស្ត្រទិន្នន័យនិងស្ថិតិនៅសាកលវិទ្យាល័យ Exeter បានមានប្រសាសន៍ថា គោលនយោបាយរយៈពេលវែងដើម្បី កាត់បន្ថយការបំពុលបរិយាកាសត្រូវបានបង្ហាញថា មានប្រសិទ្ធភាពនៅក្នុងតំបន់ជាច្រើន។
ជាពិសេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិកនៅតែមានតំបន់ មានការបំពុលបរិយាកាសកម្រិតខ្ពស់ដែលមានគ្រោះថ្នាក់ ខ្លះធំជាង៥ដងច្រើនជាងគោលការណ៍ណែនាំ របស់អង្គការសុខភាពពិភពលោក ហើយនៅក្នុងប្រទេសខ្លះការបំពុលបរិយាកាស នៅតែកើនឡើង៕ ដោយ៖លី ភីលីព

Most Popular

To Top