ឧស្សាហ៍ភ្ញាក់ដឹងខ្លួនកណ្ដាលយប់ មិនដឹងដោះស្រាយបែបណា? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាត ហើយមិនរមាស់ បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នក ចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ដោះស្រាយបញ្ហានេះ ៖
១. បន្ថយកម្រិតនៃភាពស្ត្រេស
ការគេងមិនលក់ និងថប់បារម្ភជាញឹកញយច្រើន តែបណ្ដាលមកពីអ្នកស្ត្រេសខ្លាំងពេក។ នេះហើយជាមូលហេតុ ដែលអ្នកគួរព្យាយាមគ្រប់គ្រងកម្រិត នៃភាពតានតឹងក្នុងអារម្មណ៍ របស់ខ្លួន។
២. ទទួលទានតែផ្កា chamomile មួយពែង
អ្នកអាចបន្ថយកម្រិតនៃភាពស្ត្រេស ហើយឆាប់គេងលក់បានស្កប់ តាមរយៈការទទួលទានតែផ្កា chamomile មួយពែង។ ភេសជ្ជៈនេះ អាចជួយផ្ដល់ភាពធូរស្រាល ដល់ចិត្តនិងរាងកាយ។
៣. ហាត់យូហ្កា ឬសមាធិ
ការហាត់យូហ្កា និងធ្វើសមាធិជាវិធីដ៏ប្រសើរបំផុត ដើម្បីបន្ថយកម្រិត នៃភាពតានតឹង ក្នុងអារម្មណ៍ដែលជួយឱ្យ អ្នកគេងលក់បានស្កប់។
៤. បន្ថយការលេងទូរស័ព្ទ និងប្រើប្រាស់បណ្ដាញសង្គម
មូលហេតុចម្បង ដែលធ្វើឱ្យមនុស្សជាច្រើនសព្វថ្ងៃនេះ មានអារម្មណ៍ស្ត្រេសនោះ គឺការចំណាយពេលច្រើន លេងបណ្ដាញសង្គម តាមរយៈទូរស័ព្ទដៃរបស់ពួកគេ។ ម្យ៉ាងវិញទៀតពន្លឺ ដែលជះចេញពីទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកផ្សេងទៀត អាចជះផលប៉ះពាល់ និងការរំខានដល់ដំណេក គួរឱ្យព្រួយបារម្ភ។
៥. ចៀសវាងទទួលទានអាហារ ច្រើនពេកមុនចូលគេង
ការទទួលទានអាហារច្រើន មុនពេលចូលគេង អាចបង្កើនហានិភ័យ នៃបញ្ហាច្រាលទឹកអាស៊ីតក្រពះ ដែលបណ្ដាលឱ្យអ្នកពិបាក ក្នុងការគេងលក់បានស្កប់។ ដូច្នេះដើម្បីជាការប្រសើរ ចូរចៀសវាងទទួលទានអាហារច្រើនពី ២ ទៅ ៣ ម៉ោងមុនចូលគេង។
៦. កម្រិតការទទួលទានទឹក
ការទទួលទានទឹកច្រើននៅពេលយប់ អាចបង្កការរំខាន គួរឱ្យកត់សម្គាល់ដល់ដំណេករបស់អ្នក ដោយសារចេះតែឈឺនោម។ ដូច្នេះដើម្បីជាការប្រសើរ ចូរកម្រិតការទទួលទានទឹក មុនពេលចូលគេង។ នោមញឹកពេលយប់ ក៏អាចជារោគសញ្ញា នៃបញ្ហាសុខភាពផ្សេងទៀតផងដែរ។ ប្រសិនបើអ្នកយល់ថា មិនប្រក្រតីចូរកុំស្ទាក់ស្ទើរ នឹងជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ៕ ប្រភព៖ health