សុខភាព និង ផ្លូវភេទ

ខ្ញុំមានអារម្មណ៍ថា ប្រដាប់ភេទខ្ញុំរួមតូច!

ការរួមតូចនៃ​ទ្វារមាស គឺជាភាព​ស្តើង ស្ងួត ​និង​ការ​រលាក​នៃ​ជញ្ជាំង​ទ្វារមាស​ ដោយ​សារ​តែការថយចុះ​នៃ​អ័រម៉ូនអឺសស្ត្រូសែននៅក្នុងរាងកាយ​។ ការរួមតូចនៃ​ទ្វារមាសច្រើន​កើត​ឡើង​​បន្ទាប់​ពី​ការ​អស់​រដូវ​ ប៉ុន្តែវា​ក៏​អាចកើតឡើងនៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន ​ឬនៅ​ពេល​​ណា​មួយ​ដែលការ​ផលិត​អ័រម៉ូនអឺសស្ត្រូសែនធ្លាក់​ចុះ​នៅក្នុងរាងកាយ​​។

ការរួមតូចនៃ​ទ្វារមាសពីកម្រិត​មធ្យម​ទៅ​ធ្ងន់ធ្ងរ ​អ្នក​អាច​ជួប​ប្រទះ​នូវរោគ​សញ្ញានៅ​លើទ្វារមាស​ និង​ផ្លូវទឹកនោមដូចជា​ ៖

– ភាព​ស្ងួតនៃ​ទ្វារមាស
– ការ​រលាកនៃ​ទ្វារមាស
– ការ​ធ្លាក់សពី​ទ្វារមាស
– រមាស់​នៅប្រដាប់​ភេទ
– ក្រហាយនៅពេល​នោម
– ការ​នោមជាបន្ទាន់
– ការ​ឆ្លង​មេរោគថែមទៀត​លើ​ផ្លូវ​បង្ហូរ​នោម
– ​ការនោមដោយអត់ដឹងខ្លួន
– ការ​ហូរ​ឈាមតិចៗ​បន្ទាប់​ពី​​រួមភេទ​
– មិនមានភាពសុខ​ស្រួល​នៅពេល​រួមភេទ
– ការ​ថយ​ចុះ​ទឹករំអិលពី​ទ្វារមាស​នៅ​អំឡុង​ពេលមាន​សកម្មភាព​ផ្លូវភេទ
– ការឡើងខ្លី ហើយតឹងនៃរន្ធទ្វារមាស។

យោងតាម​ការ​ប៉ាន់​ស្មាន​​ ជិត​ពាក់​ក​ណ្តា​ល​នៃ​ស្ត្រី​អស់​រដូវ​មានការរួមតូចនៃ​ទ្វារមាស ហើយស្ត្រី​ជា​ច្រើន​មានភាព​ខ្មា​ស់​អៀន​ក្នុងការពិភាក្សា​ជាមួយ​គ្រូពេទ្យ​។

អ្នកគួរធ្វើ​ការ​ណាត់​ជួប​ជាមួយ​គ្រូពេទ្យ​ ប្រសិនបើ​អ្នកមានការឈឺចាប់នៅពេល​រួមភេទហើយមិនអាច​ដោះស្រាយបាន​ដោយ​ការ​ប្រើ​ផលិតផល​​សំណើម​ទ្វារមាស ឬ​ទឹករំអិល​ ឬ​ប្រសិន​បើ​អ្នកមានសញ្ញាមិនធម្មតានៅទ្វារមាស​ដូច​ជា​​ការ​ធ្លាក់​ឈាម​ ការ​ធ្លាក់ស ការរលាក​ ឬ ការឈឺចាប់នៅទ្វារមាស​៕ប្រភព៖health

Most Popular

To Top