សុខភាព និង ផ្លូវភេទ

អស់បារម្ភ! ព្យាបាលបញ្ហា ស្ងួតស្បែកក្បាល ជាមួយរូបមន្ត បែបធម្មជាតិ

ស្បែកក្បាលស្ងួតកើតឡើងនៅពេលកង្វះជាតិសំណើមនិងជាតិប្រេងគ្រប់គ្រាន់លើស្បែកក្បាល ហើយបញ្ហានេះក៏បង្កអាការៈរមាស់និងឡើងអង្កែច្រើនផងដែរ។ 

ថាតើបញ្ហាស្បែកក្បាលស្ងួតអាចដោះស្រាយបានយ៉ាងងាយដែរទេ? គ្មានអ្វីពិបាកឡើយកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗព្យាបាលស្បែកស្ងួតប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៖ 

១. ក្រូចឆ្មារនិងទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារ ១ ផ្លែជាមួយទឹកឃ្មុំបន្តិច។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកក្បាល និងទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីសិន សឹមលាងសម្អាតចេញនិងកក់សម្អាតសក់ ហើយប្រើប្រាស់ក្រែមបន្ទន់ដូចពេលធម្មតា។

២. ប្រេងដូង

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងបន្តិចលើស្បែកក្បាល ក្រោយពេលអ្នកកក់សម្អាតសក់រួច ហើយទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយសាប៊ូកក់សក់កម្រិតស្រាល។ អ្នកក៏អាចលាយប្រេងដូងបន្តិចជាមួយសាប៊ូកក់សក់បន្ទាប់មកកក់សម្អាតសក់ដូចពេលធម្មតាជាការស្រេច។

៣. ផ្នែកពណ៌លឿងនៃស៊ុតជាមួយប្រេងអូលីវ

លាយផ្នែកពណ៌លឿងនៃស៊ុតចំនួនពី ២ ទៅ ៣ គ្រាប់ជាមួយទឹកធម្មតាប៉ុន្មានដំណក់ និងប្រេងអូលីវ ២ ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វសឹមលាបម៉ាស្សាល្បាយលើសក់ដែលសើមនិងស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី រួចលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ ប្រសិនបើអ្នកគ្មានប្រេងអូលីវទេនោះ អ្នកអាចប្រើប្រាស់ប្រេងដូងជំនួសក៏បាន។

៤. ប្រទាលកន្ទុយក្រពើ

គ្រាន់តែលាបម៉ាស្សាជែល ឬសាច់ប្រទាលកន្ទុយក្រពើផ្ទាល់លើស្បែកក្បាលសម្រាប់រយៈពេលប៉ុន្មាននាទីនិងទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញជាការស្រេច។

៥. ទឹកខ្មេះផ្លែប៉ោម

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមក្នុងបរិមាណស្មើគ្នាជាមួយទឹកធម្មតា។ កូរអោយសព្វ សឹមកក់សម្អាតសក់និងស្បែកក្បាលជាមួយទឹកល្បាយនេះស ម្រាប់រយៈពេល ១ នាទី។ ប្រើប្រាស់ទឹកក្ដៅឧណ្ហៗដើម្បីលាងសម្អាតចេញ៕ប្រភព៖Health.com.kh

Most Popular

To Top