ចិន៖ ការស្រាវជ្រាវ បានរកឃើញថា ការធ្វើការតាមប្រព័ន្ធ បច្ចេកវិទ្យាលអ៊ីម៉ែលនៅកន្លែងធ្វើការ គឺជាផ្នែកមួយនិងជាចំណែក នៃពិភពលោកទំនើប ប៉ុន្តែពួកគេ អាចមានផលប៉ះពាល់អាក្រក់ សម្រាប់បុគ្គលិកជាក់ជាមិនខាន់ឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការសិក្សាមួយបានកំណត់ថា មានទម្រង់២យ៉ាង នៃភាពឆ្គាំឆ្គងតាមអ៊ីម៉ែល ទីមួយគឺ “សកម្ម” ហើយរួមបញ្ចូល ទាំងការនិយាយបន្ទាបបន្ថោក ឬការមើលងាយពីអ្នកផ្ញើ ចំណែកទីពីរគឺ “អកម្ម” ដូចជាការមិនអើពើនឹងសំណើ ឬមតិដែលអាចធ្វើឲ្យពិបាកដឹងថា តើអ្នកទទួលភ្លេចឆ្លើយ ឬមិនអើពើដោយចេតនា។
មិនថាអកម្ម ឬសកម្មក្នុងភាពមិនស្មោះត្រង់ក៏ដោយ ការខ្វះអាកប្បកិរិយា របស់មនុស្សម្នាក់ តាមរយៈអ៊ីម៉ែល អាចនាំឲ្យមនុស្ស មានអារម្មណ៍មិនប្រាកដប្រជា និងផ្ទុកលើសចំណុះ អារម្មណ៍អវិជ្ជមានខ្លាំង។ អ៊ីម៉ែលអកម្មជាពិសេស អាចទុកឲ្យមនុស្សអន់ចិត្ត ដោយមាននរណាម្នាក់ឆ្ងល់ថា តើចេតនារបស់អ្នកផ្ញើនេះ ជាអ្វីដែលនាំឲ្យមានបញ្ហាក្នុងការគេង។
ក្រុមសិក្សាមកពីសាកលវិទ្យាល័យ Illinois បាននិយាយថា បរិមាណ នៃការផ្លាស់ប្តូរអ៊ីម៉ែលបានរញ្ជួយខ្លាំង ក្នុងអំឡុងពេលមានជំងឺរាតត្បាត Covid-19 ខណៈមនុស្ស កាន់តែច្រើនធ្វើការពីចម្ងាយ។ ប៉ុន្តែពួកគេបាននិយាយថា ការប្រាស្រ័យ ទាក់ទងតាមអេឡិចត្រូនិក អាចនៅឆ្ងាយ អាចផ្តាច់ចេញ ហើយជាញឹកញាប់ឈ្លើយ។
ការស្រាវជ្រាវបង្ហាញថា ការទទួលបានអ៊ីម៉ែលមិនសមរម្យ នៅកន្លែងធ្វើការ អាចបណ្តាលឲ្យមានការធ្លាក់ចុះ នៃផលិតភាពការគេងមិនលក់ និងអារម្មណ៍អវិជ្ជមាន នៅថ្ងៃបន្ទាប់។ លោក Zhenyu Yuan បាននិយាយថា ដោយសារការប្រើប្រាស់អ៊ីម៉ែលទូទៅ នៅក្នុងកន្លែងធ្វើការ វាសមហេតុផលក្នុងការសន្និដ្ឋានបញ្ហានេះ កំពុងក្លាយជាការព្រួយបារម្ភ កាន់តែខ្លាំងឡើង៕ ដោយ៖លី ភីលីព