សុខភាព និង ផ្លូវភេទ

បន្លែទាំង៧មុខ ដែលអាចការពារថ្លើមអ្នក

នៅក្នុងបន្លែមួយចំនួន មានសារធាតុជាច្រើន ដែលអាចការពារថ្លើមអ្នក បាន ដូចនេះខាងក្រោមនេះ យើងខ្ញុំនឹងណែនាំប្រាប់អ្នកពីបន្លែទាំង៧មុខ ដែលអាចជួយការពារថ្លើម អ្នកឲ្យមានសុខភាពល្អបាន ។ តើមានអ្វីខ្លះទៅ?

ខ្ទឹមស

នៅក្នុងខ្ទឹមសនេះ មានវីតាមីន A B1និងC ដែលអាចជួយអ្នកទប់ស្កាត់ នឹងមេរោគផ្សេងៗ និងជាតិពុលផ្សេងៗ ដែលមិនងាយធ្វើឲ្យអ្នកមាន ជំងឺថ្លើមឡើយ ម្យ៉ាងទៀត វាក៏ជួយធ្វើឲ្យសរសៃឈាម អ្នកមិនងាយកករឹងដែរ ។

ត្រកួន

នៅក្នុងត្រកួន មានសារធាតុជាច្រើន ហើយក៏មានសារធាតុពិសេសម្យ៉ាង ដែលអាចជួយចាប់យកជាតិពុលពីក្នុងពោះវៀន ក្រពះ និងថ្លើមដែរ ដូចនេះអ្នកអាចពិសាវាបាន នោះវានឹងជួយការពារថ្លើម អ្នកឲ្យមានសុខភាពល្អ ជាមិនខានឡើយ។

ផ្សិត

នៅក្នុងផ្សិតមានសារធាតុ ដែលអាចជួយការពារថ្លើម អ្នកដូចគ្នាថែមទាំងអាចជួយ តម្រូវជាតិស្ករក្នុងខ្លួនអ្នកទៀតផង មិនត្រឹមតែប៉ុណ្ណោះ វាជួយទប់ស្កាត់មិនឲ្យ អ្នកមានអាការៈហើមឡើយ។

ត្រចៀកកណ្តុរក្រៀម

នៅពេលដែលអ្នកបរិភោគ ត្រចៀកកណ្តុរក្រៀមនេះយូរ វានឹងជួយបញ្ចុះសម្ពាធឈាម បញ្ចុះកាឡូរី ការពារមិនឲ្យសរសៃ ឈាមអ្នកកករឹង ថែមទាំងជួយបង្កើនប្រពន្ធ័ ការពាររាងកាយឲ្យរឹងមាំទៀតផង។

ការ៉ុត

នៅក្នុងការ៉ុតនេះ មានវីតាមីនA និងសារធាតុចិញ្ចឹមជាច្រើនទៀត ដែលអាចជំនួយដល់ក្រពះអ្នក ធ្វើឲ្យវាឆាប់រំលាយអាហារ ជាងនេះទៅទៀត វាអាចជួយការពារជំងឺមហារីក អ្នកមិនឲ្យកាន់តែធ្ងន់ធ្ងរទៅៗ។

ប៉េងប៉ោះ

នៅក្នុងប៉េងប៉ោះនេះមានវីតាមីនC B1 B2 និងសារធាតុជាច្រើនទៀត ដែលក្រោយពេលដែលអ្នកបរិភោគរួច វានឹងជួយកំចាត់ជាតិពុល ក្នុងខ្លួនអ្នកឲ្យអស់ ម្យ៉ាងទៀត ថែមទាំងអាចធ្វើឲ្យឈាមអ្នកត្រជាក់ ហើយអាចការពារថ្លើមអ្នកដូចគ្នា។

ត្រឡាច

ក្រោយពេលដែលអ្នកបរិភោគ ត្រឡាចរួច វានឹងជួយធ្វើឲ្យរាងកាយអ្នកត្រជាក់ មិនមានអាការៈក្តៅក្នុងឡើយ ជាងនេះទៅទៀតសំបក នៃត្រឡាចអាចជួយអ្នកមិន ឲ្យមានអាការៈហើមឡើយ ដូចនេះអ្នកអាចបរិភោគច្រើនបាន៕

ដោយ ៖ sabay

Most Popular

To Top