សុខភាព និង ផ្លូវភេទ

តើមូលហេតុអ្វី ដែលបណ្តាលឱ្យ “បាត់បង់ការចងចាំ”?

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (U.S. Food and Drug Administration) និយាយថា បញ្ហានៃការចងចាំកម្រិតស្រាល គឺជារឿងធម្មតាមួយពីពេលមួយទៅពេលមួយ ជាពិសេសនៅពេលដែលអ្នកមានវ័យចំណាស់។

ទីភ្នាក់ងារនិយាយថា អ្វីដែលប៉ះពាល់ដល់ដំណើរការ នៃការគិតនិងការរៀនសូត្រ អាចប៉ះពាល់ដល់ការចងចាំ។

រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បាននិយាយអំពីមូលហេតុទូទៅ នៃការបាត់បង់ការចងចាំ ៖

ថ្នាំមួយចំនួនអាចរំខានដល់ការចងចាំ ដែលរួមមានថ្នាំងងុយគេងហួសកម្រិត និងវេជ្ជបញ្ជាក្នុងការថ្នាំប្រឆាំងនឹងអ៊ីស្តាមីន ថ្នាំប្រឆាំងនឹងការថប់បារម្ភ ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត ការប្រើថ្នាំវិកលចរិត និងថ្នាំបំបាត់ការឈឺចាប់មួយចំនួន។
ការប្រើប្រាស់គ្រឿងស្រវឹងច្រើន អាចបណ្តាលឱ្យមានកង្វះវីតាមីន B1 ដែលអាចប៉ះពាល់ដល់ការចងចាំ។
ស្ត្រេស ជាពិសេសដោយសារ តែការប៉ះទង្គិចផ្លូវចិត្ត អាចបណ្តាលឱ្យបាត់បង់ការចងចាំ។
ជំងឺធ្លាក់ទឹកចិត្តអាចបណ្តាល ឱ្យខ្វះការយកចិត្តទុកដាក់ និងការផ្តោតអារម្មណ៍ ដែលអាចប៉ះពាល់ដល់ការចងចាំ។
ការដួល ឬការប៉ះទង្គិចក្បាល អាចបណ្តាលឱ្យបាត់បង់ការចងចាំ។
អ្នកដែលមានផ្ទុកមេរោគអេដស៍ របេង រោគស្វាយ ជំងឺរើមនិងជំងឺឆ្លងផ្សេងៗទៀតដែលប៉ះពាល់ដល់ខួរក្បាលអាចនឹងមានបញ្ហានៃការចងចាំ។
ក្រពេញទីរ៉ូអ៊ីតមិនសកម្ម ឬសកម្មខ្លាំងពេកអាចប៉ះពាល់ ដល់ការចងចាំ។
កង្វះនៃការគេងដែលមានគុណភាពអាចប៉ះពាល់ដល់ការចងចាំ។
កង្វះវីតាមីន B1 ឬ B12 អាចប៉ះពាល់ដល់ការចងចាំ៕
ដោយ ៖health

Most Popular

To Top