សុខភាព និង ផ្លូវភេទ

បើចេញសញ្ញាទាំងនេះ ច្បាស់ជារោគសញ្ញាតម្រងនោមហើយ

គ្រួសក្នុងតម្រងនោម គឺជាដុំរឹងដែលបង្កើត នៅក្នុងបំពង់ទឹកនោម ហើយអាចបណ្តាល ឱ្យមានរោគសញ្ញាឈឺចាប់ខ្លាំង ប្រសិនបើវាគាំង ហើយពិបាកឆ្លងកាត់ចេញមកក្រៅ។

ខាងក្រោមនេះ គឺជាសញ្ញាទូទៅ នៃការបង្កើតគ្រួសក្នុងតម្រងនោម ដែលមានការអនុញ្ញាត ពីសាកលវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យម៉ារីលែន (University of Maryland Medical Center) ៖

-ការឈឺចាប់ជាប់ នៅផ្នែកម្ខាងនៃខ្នង – ជុំវិញតំបន់ចង្កេះ – ដែលអាចធ្វើដំណើរទៅកាន់ក្រលៀន។ -ការឈឺចាប់អាចស្រកចុះ តែត្រលប់មកវិញ។
-ភាពមិនស្រួល ដែលមិនត្រូវបានកាត់បន្ថយ ដោយការផ្លាស់ប្តូរទីតាំង។
-ចង្អោរ និងក្អួត។
-ក្នុងទឹកនោមមានហូរឈាម។
-អារម្មណ៍ថា ត្រូវការនោមញឹកញាប់ ឬឈឺចាប់ ឬការឈឺផ្សារនៅពេលនោម។
-គ្រុនក្តៅ និងញាក់ដែលអាចជាសញ្ញា នៃការឆ្លងមេរោគ ដែលត្រូវការការព្យាបាល ពីវេជ្ជបណ្ឌិតជំនាញ៕ ប្រភព៖ health

Most Popular

To Top