ការបង្ករោគ និងការរលាកនៅទ្វារមាស គឺជារឿងឈឺចាប់ខ្លាំងណាស់ ។ ការរមាស់ ក្រហាយ ឡើងក្រហម ឬរាល់ការមិនស្រួលគ្រប់ប្រភេទ ក្នុងរាងកាយសុទ្ធ តែអាចធ្វើឲ្យអ្នកពិបាកគេង និងគ្មានផាសុកភាពរស់នៅឡើយ ។ ខាងក្រោមនេះគឺជាអាហារមួយចំនួនតូច ដែលអ្នកត្រូវតែបញ្ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ បើសិនជាចង់ឲ្យទ្វារមាស មានសុខភាពល្អ។
១.យ៉ាអួ
បច្ចុប្បន្ននេះ យ៉ាអួរគឺផ្ទុកទៅដោយប្រូបាយអូទិច ដែលវាមានលក្ខណៈដូចគ្នានឹងបាក់តេរីល្អៗនៅក្នុងទ្វារមាសដែរ សម្រាប់គ្រប់គ្រងកម្រិត pH របស់វា។ ប្រូបាយអូទិចក៏ជួយប្រឆាំងនឹងការបង្ករោគ និងបង្កើនសុខភាពផ្លូវរំលាយអាហារដែរ។
២.ទឹកក្រេនបឺរី
ភេសជ្ជៈមួយនេះអាចជួយការពារផង និងព្យាបាលផង ចំពោះការបង្ករោគនៅផ្លូវទឹកម៉ូត្រ។ សារធាតុលក្ខណៈដូចអាស៊ីតក្នុងទឹកផ្លែឈើមួយនេះក៏អាចថែរក្សាសុខភាពទ្វារមាសឲ្យកាន់តែមានប្រសិទ្ធភាពផងដែរ។ ជាមួយគ្នានេះដែរ ចូរកាត់បន្ថយការញ៉ាំជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹងផង ព្រោះវាត្រូវបានគេស្គាល់ថាជាហេតុនាំឲ្យរលាកប្លោកនោម។
៣.ដំឡូងជ្វា
សូកូឡាខ្មៅសម្បូរទៅដោយអង់ទីអុកស៊ីដង់ និងអាចបង្កើនមុខងារផ្លូវភេទ ព្រមទាំងជួយថែរក្សាសុខភាពទ្វារមាសបានយ៉ាងល្អទៀតផង។
៤.គ្រាប់ផ្លែអាលម៉ុន និងគ្រាប់ល្ពៅ
គ្រាប់ធញ្ញជាតិទាំងពីរនេះសម្បូរទៅដោយជាតិស័ង្គសី ដែលអាចសម្រួលដល់វត្តរដូវផង និងអ័រម៉ូនផង។ ជាតិស័ង្គសីត្រូវបានគេស្គាល់ថាជាសារធាតុជំរុញដល់អារម្មណ៍កាន់តែល្អ និងពង្រឹងដល់ប្រព័ន្ធភាពស៊ាំផងដែរ។
៥.សណ្តែកសៀង
សណ្តែកសៀងផ្ទុកសារធាតុ Phytoestrogens ដែលអាចជយយថែរក្សាភាពរំអិលក្នុងទ្វារមាសបាន។ អ្នកក៏អាចញ៉ាំសណ្តែកសៀងជាលក្ខណៈតៅហ៊ូបានដែរ៕
ដោយ ៖ health