សុខភាព និង ផ្លូវភេទ

ការសិក្សា៖ អ្នកប្រើកម្មវិធីណាត់ជួប ដើម្បីស្វែងរកដៃគូរួមភេទ ទំនងជានឹងឆ្លងជំងឺកាមរោគ

ស៊ុយអែត៖ ការសិក្សាមួយបានរកឃើញថា អ្នកដែលប្រើប្រាស់កម្មវិធីណាត់ជួប “Dating Apps” ដើម្បីស្វែងរកដៃគូរួមភេទកំដរអារម្មណ៍ ប្រឈមមុននឹងឆ្លងជំងឺកាមរោគ ហើយមិនប្រើការការពារ ជាងអ្នកដែលជួបគ្នាតាមវិធីផ្សេងនោះឡើយ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។

ការកើនឡើងនូវប្រជាប្រិយភាព នៃកម្មវិធីណាត់ជួបមានន័យថា ការស្វែងរកដៃគូរួមភេទថ្មីមានភាព ងាយស្រួលដូចការបកនៅលើអេក្រង់ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វាកើតឡើងដោយមានគ្រោះថ្នាក់បំផុត។ ក្រុមការងារមកពីទីភ្នាក់ងារ សុខភាពសាធារណៈនៃ ប្រទេសស៊ុយអែត បានស្ទង់មតិលើបុរសនិងស្ត្រីជាង ១៤,៥០០ នាក់ មានអាយុពី ១៦ ទៅ ៨៤ ឆ្នាំអំពីអាកប្បកិរិយាផ្លូវភេទការណាត់ជួប និងសុខភាពតាមអ៊ីនធើណេត។

ពួកគេមិនបានសួរថា តើកម្មវិធី ឬសេវាកម្មអ្វីដែលមនុស្សបានប្រើនោះទេ ប៉ុន្តែបានរកឃើញថា អ្នកងាកទៅរកឧបករណ៍ណាត់ជួបឌីជីថល ទំនងជាមានជំងឺកាមរោគ ហើយទំនងជាមិនប្រើស្រោមអនាម័យទេ។ គោលដៅនៃការសិក្សា គឺដើម្បីស្វែងយល់ពីទំហំនៃការ ស្វែងរកដៃគូផ្លូវភេទតាមអ៊ីនធើណេត ត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាកប្បកិរិយា ប្រថុយប្រថានរួមទាំងការរួមភេទ ដែលមិនបានការពារ។

ទិន្នន័យបានបង្ហាញថា យុវជន និងបុរសដែលមានអាយុចន្លោះពី ៣០ ទៅ ៤៤ ឆ្នាំទំនងជាងាកទៅរកកម្មវិធីណាត់ជួបគ្នា ដើម្បីជួបនរណាម្នាក់សម្រាប់ ការភ្ជាប់បណ្តោះអាសន្ន។ ក្រុមស្រាវជ្រាវក៏បានរកឃើញថាមិនថា អាយុ ឬភេទទេអ្នកដែលប្រើកម្មវិធី ណាត់ជួបក៏ទំនងជាចំណាយ ឬទទួលប្រាក់ជាសំណង សម្រាប់ការរួមភេទដែរ ៕

ដោយ៖ លី ភីលីព

Most Popular

To Top