សុខភាព និង ផ្លូវភេទ

ពុល​អាហារ​ អាចមាន​ រោគសញ្ញា​អ្វីខ្លះ​?

​ជាទូទៅ​ការពុល​អាហារ​ បណ្តាល​ឱ្យ​ចង្អោរ​ក្អួត ​និង​រាគ​ដែល​មិន​មាន​លាយ​ឈាម ឬ​ពេល​ខ្លះ​មាន​លាយ​ឈាម​។​ បន្ទាប់​ពី​ការបរិភោគ​អាហារ​រួច ​បាន​មួយ​ម៉ោង​អ្នកជំងឺ ​ចាប់ផ្តើម​មាន​អារម្មណ៍​ថា រមួល​ពោះ​រាគ និង​ក្អួត ។ ​មេរោគ​បាក់តេរី និង​ប៉ារ៉ាស៊ីត ក៏​អាច​នាំអោយ​មាន​រាគ​ដូចគ្នា​ផងដែរ​។​

ប្រសិនបើ​ការ​រាគរូស​បង្កឡើង ​ដោយសារ​មេរោគ​នោះ រោគសញ្ញា​អាច​មាន​រយៈពេល ​ចាប់​ពី​មួយថ្ងៃ រហូតដល់​ទៅ​ពីរ​ខែ ឬ​យូរ​ជាង​នេះ អាស្រ័យ​តាម​ប្រភេទ​ នៃ​ការឆ្លង​មេរោគ​នោះ​។​ ​រោគសញ្ញា ដែល​មាន​បន្ទាប់​ពី​អ្ន​កញុំា​អាហារ​ហើយ បញ្ជាក់ថា អ្នកពុល​អាហារ​មានដូចជា៖​ក្អួត​

​-រាគ​

​-បែក​ញើស​

-​វិលមុល​

​-ហៀរ​ទឹកភ្នែក​

​-ចេញ​ទឹក​មាត់ច្រើន​

​-វង្វេង​

​-ឈឺ​ក្រពះ ដែល​ជា​រោគសញ្ញា​នៃ​ការពុល​អាហារ​គីមី ឬ​ដោយ​សារជាតិ​ពុល​ដូច​ជា​ ផ្សិត​ពុល​ជាដើម​

-​ស្រវាំងភ្នែក​

​-សាច់ដុំ​ខ្សោយ​

​-ពិបាក​លេប​

​-មិនសូវ​និយាយស្តី​៕

ប្រភព៖ Health

Most Popular

To Top