សុខភាព និង ផ្លូវភេទ

ចូលចិត្តញ៊ាំ “ទំពាំង” ឬអត់? អាចផ្ដល់អត្ថប្រយោជន៍អស្ចារ្យ ទាំងនេះចំពោះសុខភាព

ទោះបីជាស្គាល់ និងឧស្សាហ៍ទទួលទានទំពាំង ប៉ុន្តែភាគច្រើននៃពួកយើង ប្រហែលជាមិនធ្លាប់ដឹងទេថាបន្លែនេះអាចផ្ដល់ អត្ថប្រយោជន៍ចំពោះសុខភាព។ ថាតើទំពាំងអាចផ្ដល់ផលល្អៗអ្វីខ្លះទៅ? ខាងក្រោមនេះជា មូលហេតុដែលអ្នកគួរញ៊ាំទំពាំង ៖

១. ល្អសម្រាប់អ្នកចង់សម្រកទម្ងន់

នេះក៏ព្រោះតែទំពាំងមានផ្ទុកជាតិសសៃខ្ពស់ ប៉ុន្តែកាឡូរីទាបដែលល្អណាស់ សម្រាប់អ្នកចង់ស្រកទម្ងន់។ បន្លែនេះក៏ជាប្រភពដ៏ល្អបំផុតនៃវីតាមីន B6 វីតាមីន thiamine វីតាមីន riboflavin, អាស៊ីត pantothenic និង niacin ដែលសុទ្ធតែមានសារៈសំខាន់សម្រាប់រក្សាភាពសកម្មនៃអង់ស៊ីមកោសិកា និងមុខងាររំលាយអាហារ។

២. កាត់បន្ថយហានិភ័យ នៃជំងឺមហារីកនិងជំងឺបេះដូង

ទំពាំងជាប្រភពដ៏ប្រសើរនៃ phenolic acids ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនិងការរលាកក្នុងរាងកាយដែល ជួយកាត់បន្ថយហានិភ័យនៃ ជំងឺបេះដូងនិងមហារីកបានយ៉ាងប្រសើរ។ ទំពាំងក៏មានផ្ទុកសម្បូរ ទៅដោយជាតិសសៃនិងសារធាតុ phytosterols ដែលជួយកម្ចាត់ខ្លាញ់ និងកូឡេស្តេរ៉ូលមិនល្អផងដែរ។

៣. ទប់ស្កាត់និងព្យាបាល អាការៈទល់លាមក

ទំពាំងមានផ្ទុកសម្បូរទៅដោយ ជាតិសសៃដែលជួយសម្រួល ចលនាពោះវៀនដោះស្រាយទប់ស្កាត់បញ្ហាទល់លាមកគួរឱ្យកត់សម្គាល់។ អាហារសម្បូរជាតិសសៃ ដូចជាទំពាំងក៏អាចជួយកាត់បន្ថយហានិភ័យនៃ ជំងឺមហារីកពោះវៀនធំ ដោយការពារពោះវៀនពីជាតិពុល គ្រោះថ្នាក់ដែលមានក្នុងអាហារកែច្នៃផ្សេងៗ។

៤. គ្រប់គ្រងសម្ពាធឈាម

បរិមាណនៃជាតិប៉ូតាស្យូម ក្នុងទំពាំងមានប្រសិទ្ធភាព កាត់បន្ថយឥទ្ធិពលនៃជាតិសូដ្យូម។ ហើយភាគច្រើននៃពួកយើង សុទ្ធតែធ្លាប់បានដឹងហើយថា កម្រិតនៃជាតិសូដ្យូមខ្ពស់ជះផលប៉ះពាល់ដល់សម្ពាធឈាម។ ដូច្នេះការរក្សាបាននូវកម្រិត នៃជាតិប៉ូតាស្យូមគ្រប់គ្រាន់ ក្នុងរាងកាយ គឺចាំបាច់ណាស់ដើម្បីគ្រប់គ្រង សម្ពាធឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី ៕

ប្រភព៖ Health

Most Popular

To Top