សុខភាព និង ផ្លូវភេទ

វិធី​ព្យាបាល​បញ្ហា​ នៃ​ការ​រមួល​ពងស្វាស​

ការ​រមួល​ពងស្វាស​ភាគច្រើន​តែងតែ​តម្រូវ​អោយធ្វើ​ការ​វះកាត់​។ ក្នុង​ករណី​កម្រ​, គ្រូពេទ្យ​អាច​ដោយ​ធ្វើ​អោយ​ខ្សែ​នៃ​បំពង់​ទឹកកាមរ​លាមក​វិញ​ដោយ​ការ​ពិនិត្យ​លើ​រាង​កាយ​នៃ​ស្រោមពង​ស្វាស ប៉ុន្តែ​ជា​ទូទៅ ការ​វះកាត់​នឹង​នៅ​តែ​ចាំបាច់​ដើម្បី​ត​ភ្ជាប់​ពងស្វាស​ម្ខាង ឬ​ទាំង​សងខាង​ទៅ​នឹង​ស្រោមពង​ស្វាស​ដើម្បី​ការពារ​ការ​រមួល​នេះ​កើត​មាន​ឡើង​ម្តងទៀត​។

ជា​ធម្មតា​, ប្រសិនបើ​កូនប្រុស​របស់​អ្នក​មានការ​រមួល​, គាត់​នឹង​ត្រូវ​បាន​គេ​អោយ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ហើយ​ដាក់​ថ្នាំ​សណ្តំ​ដែល​នឹង​ធ្វើ​អោយ​គាត់​បាត់បង់​ស្មារតី​មួយ​រយៈ​នៅ​ពេល​ដែល​ធ្វើការ​វះកាត់​។

ការ​វះកាត់​តម្រូវ​អោយ​មានការ​វះកាត់​ដ៏​តូច​មួយ​នូវ​នឹង​ស្រោមពង​ស្វាស​, ពន្លា​ខ្សែ​នៃ​បំពង់​ទឹកកាម និង​ដេរ​នៅ​ក្នុង​ស្រោមពង​ស្វាស​ដើម្បី​ការពារ​ពី​ការ​រមួល​។ នៅ​ពេល​ដែល​វា​ត្រូវ​បាន​បញ្ចប់​, គ្រូពេទ្យ​ដេរ​វា​ឡើង​មក​លើ​ស្រោមពង​ស្វាស ហើយ​កូន​របស់​អ្នក​នឹង​ដឹងខ្លួន​មក​វិញ​ក្រោយ​ពី​មួយ ទៅ​២​ម៉ោង​ក្រោយ​វះកាត់​។

តាម​រយៈ​ការ​វះកាត់​, កូន​របស់​អ្នក​នឹង​ចៀសវាង​សកម្មភាព​ខ្លាំង​ៗ​ក្នុង​រយៈពេល​២ ឬ​៣​ស​ប្តា​ហ៍ ហើយ​ប្រសិនបើ​គាត់​ចង់​រួម​ភេទ​, គាត់​នឹង​ត្រូវ​បានអោយ​ចៀសវាង​ការ​រួម​ភេទ​មួយ​រយៈ​សិន​ផង​ដែរ​។ សូម​និយាយ​ទៅ​កាន់​គ្រូពេទ្យ​ថា​តើ​នៅ​ពេល​ណា​ដែល​វា​នឹង​មាន​សុវត្ថិភាព​ចំពោះ​កូន​អ្នក​សម្រាប់​ការ​ធ្វើ​សកម្មភាព​នានា​។​ប្រសិនបើ​ការ​រមួល​នោះ​មាន​រយៈពេល​យូរ​ពេក​, គ្រូពេទ្យ​នឹង​មិន​អាច​សង្គ្រោះ​ពងស្វាស​ដែល​ប៉ះពាល់​នោះ​បាន​ទេ ហើយ​វា​នឹង​ត្រូវ​ធ្វើការ​កាត់​ចោល ដែល​ដំណើរការ​នោះ​គេ​ហៅ​ថា ការ​កាត់​ពងស្វាស​ចោល​។ ក្មេង​ប្រុស​ភាគច្រើន​ដែល​មានការ​កាត់​ពងស្វាស​ចោល ប៉ុន្តែ​នៅ​តែ​មាន​ពងស្វាស​ម្ខាង​ទៀត​នោះ អាច​ក្លាយជា​ឪពុក​របស់​គេ​បាន​នៅ​ពេល​ក្រោយ​។

ចំពោះ​ទារក​ប្រុស​ដែល​ទើបនឹង​កើត​, ការ​សង្គ្រោះ​ពងស្វាស​គឺ​អាស្រ័យ​លើ​ពេល​ដែល​ការ​រមួល​កើត​មាន​ឡើង​។ ប្រសិនបើ​វា​មាន​មុន​នឹង​ក្មេង​ប្រុស​នោះ​កើត​, វា​មិន​អាច​ទៅ​រួច​នោះ​ទេ​ដើម្បី​សង្គ្រោះ​ពងស្វាស​។ ក្នុង​ករណី​នេះ​, គ្រូពេទ្យ​អាច​សុំ​អោយធ្វើ​ការ​វះកាត់​នៅ​ពេល​ក្រោយ​ដើម្បី​កាត់​ពងស្វាស​ដែល​ត្រូវ​បាន​ប៉ះពាល់​។ ប្រសិនបើ​រោគ​សញ្ញា​នៃ​ការ​រមួល​លេចឡើង​ក្រោយ​ក្មេង​ប្រុស​កើត​, គ្រូពេទ្យ​អាច​សុំ​អោយធ្វើ​ការ​វះកាត់​បន្ទាន់​ដើម្បី​កែតម្រូវ​ពងស្វាស​នោះ​។

សូមកុំ​ព្រងើយកន្តើយ​ពី​រោគ​សញ្ញា​របស់​កូន​អ្នក

ក្មេង​ប្រុស​ត្រូវ​តែ​ដឹង​ថា​ការ​ឈឺ​ប្រដាប់​ភេទ​គឺជា​រឿង​ធ្ងន់ធ្ងរ និង​មិន​គួរ​ព្រងើយកន្តើយ​នោះ​ទេ​។ ការ​ព្រងើយ​នឹង​ការ​ឈឺ​រយៈពេល​យូរ ហើយ​បាត់​ទៅ​វិញ​ក៏​ដោយ ក៏​អាច​បណ្តាល​អោយ​ខូចខាត​ធ្ងន់ធ្ងរ​ដល់​ពងស្វាស និង​អាច​កាត់​វា​ចោល​ផង​ដែរ​។​ប្រសិនបើ​កូន​របស់​អ្នក​មានការ​ឈឺ​នៅ​នឹង​ស្រោមពង​ស្វាស​ដែល​បាត់​ទៅ​វិញ​, គាត់​នៅ​តែ​ត្រូវការ​ប្រាប់​អ្នក ឬ​គ្រូពេទ្យ ហើយ​សូម​អោយធ្វើ​ការ​ពិនិត្យ​។ ការ​រមួល​ដែល​បាត់​ទៅ​វិញ​អាច​ធ្វើ​អោយ​គាត់​មាន​បញ្ហា​នៅ​ថ្ងៃក្រោយ​។ គ្រូពេទ្យ​អាច​បន្ថយ​ហានិភ័យ​នៃ​ការ​រមួល​នេះ​ដទៃ​ទៀត​ដោយ​ធ្វើការ​វះកាត់​សាមញ្ញ​ដែល​ធានា​ដល់​សុវត្ថិភាព​នៃ​ពងស្វាស​។

ប្រសិនបើ​កូន​របស់​អ្នក​មានការ​រមួល​ដែល​បណ្តាល​អោយ​បាត់​ពងស្វាស​នោះ​, វា​ជា​រឿង​សំខាន់​ដើម្បី​អោយ​គាត់​ដឹង​ថា គាត់​នៅ​តែ​មានជីវិត​ធម្មតា​ដូច​អ្នក​អ្នក​ដទៃ​។ ការ​បាត់បង់​ពងស្វាស​ម្ខាង​នឹង​មិន​ប៉ះពាល់​គាត់​ពី​ការ​រួម​ភេទ​ធម្មតា ឬ​ការ​ក្លាយជា​ឪពុក​គេ​នោះ​ទេ​៕ប្រភព៖health

Most Popular

To Top