សុខភាព និង ផ្លូវភេទ

តើ​ការជក់បារី​ បណ្តាល​ឲ្យ​ងាប់​លិង្គ​ដែរ​ទេ​?

ការ​ជក់បារី​ភាគច្រើន ​អាច​បណ្តាល​ឲ្យ​ងាប់​លិង្គ​បាន​មែន​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មូលហេតុ​នៃ​ការ​ងាប់​លិង្គ​ មានការ​ចូលរួម​ច្រើន​ដូច​ជា ការ​របួស​ទៅ​លើ​រាង​កាយ​, កត្តា​ចិត្តសាស្ត្រ​, ការ​វះកាត់​, ខូច​សរសៃប្រសាទ ឬ​មាន​ជំងឺ ប៉ុន្តែ​ការ​ជក់បារី​ ក៏​ជា​កត្តា​ដ៏​សំខាន់​នាំ​ឲ្យ​ងាប់​លិង្គ​ដែរ​។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺថា អ្នក​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​បានឃើញ​ថា ការ​ជក់បារី​គឺជា​មូលហេតុ​ដ៏​សំខាន់​នៅ​ពីក្រោយ​ការ​ងាប់​លិង្គ​។ ដូច្នេះ​បើសិនជា​អ្នក ​មិន​រកបាន​ហេតុផល​ ក្នុង​ការ​ផ្តាច់​បារី​ទេ ពេល​នេះ​គឺជា​វេលា​ដ៏​ល្អ​ ដែល​អ្នក​ត្រូវ​ទទួល​បាន​ប្រយោជន៍​ សម្រាប់​ជីវិត​ផ្លូវភេទ​របស់​អ្នក​ក្រោយ​ការ​ផ្តាច់​បារី​ហើយ​។

តើ​ការ​ជក់​បារី​ ធ្វើ​ឲ្យ​ងាប់​លិង្គ​បាន​ដូច​ម្តេចទៅ?
ការ​ស្រាវជ្រាវ​ចុង​ក្រោយ​គេ​បង្អោះ​ បាន​បង្ហាញ​នូវ​ទំនាក់ទំនង​ ដោយ​ផ្ទាល់​មួយ​រវាង​ការ​ជក់បារី​ជា​ទៀងទាត់ និង​ការ​ងាប់​លិង្គ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​មិនកើត​ឡើង​ពេញ​មួយ​យប់​នោះ​ឡើយ​។ ឧទាហរណ៍ ការ​ជក់បារី​រយៈពេល​យូរ​ នាំ​ឲ្យ​មាន​បញ្ហា​ជា​ច្រើន​ ដែល​នាំឲ្យ​ប្រឈម​មុខ​កាន់តែ​ខ្ពស់​នឹង​ការ​ងាប់​លិង្គ ព្រមទាំង​ការ​អសមត្ថភាព​ផ្លូវភេទ​ផ្សេង​ៗ​ទៀត​។

អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា អ្នក​ជក់បារី​មានការ​ប្រឈម​មុខ​ នឹង​បញ្ហា​ងាប់​លិង្គ​ជាង​អ្នក​អត់​ជក់បារី ២​ដង​ឯណោះ​។ ដើម្បី​យល់​ដឹង​អំពី​ឥទ្ធិពល​ នៃ​ការ​ជក់បារី​ទៅ​លើ​សុខភាព​ផ្លូវភេទ យក​ល្អ​គួរតែ​យល់​ដឹង​អំពី​ដំណើ ​នៃ​ការ​ឡើង​រឹង​របស់​លិង្គ​សិន​។ លំហូរ​ឈាម​ដែល​លឿន និង​ចូល​ដល់​លិង្គ​ភ្លាម​ៗ នោះ​ហើយ​ទើប​ធ្វើ​អោយ​លិង្គ​រឹង​បាន​។ អ្វី​ៗ​ទាំងអស់​ ដែល​រាំងស្ទះ​ដំណើរ​ការណ៍​មួយ​នេះ សុទ្ធតែ​នាំ​អោយ​លិង្គ​មិន​អាច​រឹង​បាន​ឡើយ​។ ការ​ជក់បារី​ បណ្តាលឲ្យមាន​ជាតិ​ខ្លាញ់​កក​ ជាប់​សរសៃឈាម និង​លំហូរ​ឈាម​មិនធម្មតា ដូ​ច្នេ​ហវា​នឹង​ពិបាក​ឲ្យលិង្គ​រឹង​បាន​ណាស់​។
ការ​ជក់បារី​ធ្វើ​ឲ្យ​មានការ​ភ្ញោ​ច​ ទៅ​លើ​សារធាតុ នីកូទីន​ទៅ​ខួរក្បាល សម្រាប់​កន្ត្រាក​លើ​ជាលិការ​របស់​លិង្គ​។

ការ​ជក់បារី​ទៀងទាត់ ​អាច​បណ្តាល​អោយ​សរសៃ​ឈាមវ៉ែន​រីក​ធំ ដែល​វា​ជា​យន្តការ​មួយ​បំផ្លាញ​ចំណុះ​ឈាម​ ដែល​ត្រូវ​ហូរ​ចូល​ក្នុង​លិង្គ​។ អ្នក​ដែល​កំពុង​ជក់បារី​រយៈពេល​យូរ (​ច្រើន​ជាង ៨​ឆ្នាំ​) ហើយ​អ្នក​ដែល​ជក់បារី​ច្រើន​ជាង ៣០​ដើម​ក្នុង​មួយ​ថ្ងៃ​ ទំនង​នឹង​ងាយ​កើត​មាន​អាកា​រៈ ងាប់​លិង្គ​បាន​ណាស់​។

ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ ដោយ​ប្រទេស​អូស្ត្រាលី ​បាន​បង្ហាញ​ឲ្យឃើញ​ថា អ្នក​ជក់បារី​មាន ២៧​ភាគរយ ដែល​ធ្លាប់​មាន​អាកា​រៈងាប់​លិង្គ​។ ការ​ជក់បារី ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​កត្តា​ដ៏​មាន​ឥទ្ធិពល​មួយ​ ទៅ​លើ​ការ​ឡើង​រឹង​របស់​លិង្គ​ ។ ការ​ពិសោធន៍​មួយ​ផ្សេង​ទៀត ​ដែល​ធ្វើ​លើ​អ្នក​ជក់បារី​ដែរ​នោះ គឺ​អ្នក​ដែល​ត្រូវ​បាន​គេ​គ្រប់គ្រង​នោះ​ តម្រូវ​អោយ​ញ៉ាំ​ស្ករ​គ្រាប់ ហើយ​អ្នក​ជក់បារី​តម្រូវ​អោយ​ជក់បារី​ពីរ​ដើម ​មុន​ពេល​មើល​វី​ដេ​អូ​សិច​។ ក្រោយមក​ពួក​គេ​រក​ឃើញ​ថា អ្នក​ជក់បារី​ទាំងអស់​មានការ​ឡើង​រឹង​របស់​លិង្គ​តិចតួច​ជាង​អ្នក​ ដែល​ត្រូវ​បាន​គេ​គ្រប់គ្រង​។

ការ​ងាប់​លិង្គ​ ដែល​បណ្តាល​មក​ពី​ការ​ជក់បារី​ មិន​មានការ​ឆ្លើយ​តប​បាន​ល្អ ជា​មួយ​ថ្នាំ​ឡើយ​។ ចាប់តាំងពី​ការ​ជក់បារី​ បំផ្លាញ​ស្រ​តាប់​ខាង ក្នុង​របស់​សរសៃឈាម​ ដែល​បណ្តាល​មក​ពី​ការ​ឆ្លើយ​តប​របស់​សារធាតុ​ណៃ​ទ្រី​ច​អុក​សាយ​មក ថ្នាំ​ដូច​ជា​វី​យ៉ា​ក្រា​ ក៏​មិន​មាន​ប្រសិទ្ធភាព​ ក្នុង​ការ​ព្យាបាល​ដែរ​៕ ប្រភព៖ sabay

Most Popular

To Top