ឆ្អឹងដែលបាក់ជាសះស្បើយវិញ ទៅតាមអត្រាផ្សេងៗពីគ្នា អាស្រ័យទៅលើអាយុនៃកុមារ និងប្រភេទនៃការបាក់ឆ្អឹង។ ការបាក់មួយចំនួនចំពោះកុមារ អាចលឿនបំផុត គឺ៣សប្តាហ៍ និងយូរបំផុតគឺ៦សប្តាហ៍ ចំពោះប្រភេទនៃការបាក់ដូចគ្នា។ ហើយការបាក់មួយចំនួនវិញ អាចប្រើរយៈពេលលើសពី១០សប្តាហ៍ ដើម្បីអោយជាសះស្បើយ។
ភាគច្រើន, ដៃរបស់កូនអ្នកត្រូវបានដាក់ ដោយការអប (ចាក់ពុម្ព)។ ការអបនេះមួយចំនួន គឺមិនជ្រាបទឹក និងមួយចំនួនទៀត គឺជ្រាបទឹក ដូចនេះសូមប្រាកដ ក្នុងការពិនិត្យមើល ជាមួយនឹងគ្រូពេទ្យអំពីមធ្យោបាយល្អបំផុត ដើម្បីយកចិត្តទុកដាក់អំពីរឿងនេះ។ សូមសួរគ្រូពេទ្យផងដែរ ថាតើសកម្មភាពអ្វីដែលកូនរបស់អ្នកអាចចូលរួមបាន និងនៅពេលណា ដែលកូនរបស់អ្នក អាចធ្វើសកម្មភាពបានធម្មតាវិញ៕ ប្រភព៖ health