សុខភាព និង ផ្លូវភេទ

ស្វែងយល់ ​អំពី​ការបង្ការ​ជំងឺ ​ប្រមេះ​ទឹកបាយ

​ជំងឺ​ប្រមេះទឹកបាយ ​គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ ​ដែល​បង្កឡើង​ដោយ​បាក់តេរី​ម្យ៉ាង​ឆ្លង ​តាមរយៈ​ការ​រួមភេទ និង​អាច​កើត​ទាំង​មនុស្ស​ប្រុស​ ទាំង​មនុស្ស​ស្រី ។ ជំងឺ​ប្រមេះទឹកបាយ​ច្រើន​មាន​ការប៉ះពាល់​ទៅលើ​បង្ហួរនោម ថ្នក់​ពោះ​អាចម៌ ឬ​បំពង់ក ។ ចំពោះ​មនុស្ស​ស្រី​វិញ ជំងឺ​ប្រមេះទឹកបាយ​ក៏​ប៉ះពាល ​ទៅលើ​មាត់ស្បូន​ផងដែរ ។​

​មនុស្ស​ភាគច្រើន​ឆ្លង ​ជំងឺ​ប្រមេះទឹកបាយ​នេះ​ តាមរយៈ​ការ​រួមភេទ ។ ប៉ុន្តែ​ចំពោះ​ទារក​ក៏​អាច​ឆ្លង​ជំងឺ​នេះ ​បាន​តាមរយៈ​ការ​សំរាលកូន ​ប្រសិនបើ​ម្តាយ​នោះ​មាន​ផ្ទុក​ជំងឺ​នេះ ។ ទារក​អាច​នឹង​មាន​ការ​ប៉ះ​លើ​ភ្នែក​ច្រើនជាងគេ ។​

ជំ​ហ៊ាន​សំរាប់​កាត់បន្ថយ​ការ ​ប្រឈម​នឹង​ជំងឺ​ប្រមេះទឹកបាយ​មាន​ ៖
– ប្រើ​ស្រោមអនាម័យ​ ប្រសិនបើ​អ្នក​ជ្រើសរើស​ យក​ការ​រួមភេទ ​៖ ការ​តម​រួមភេទ​ គឺ​ជា​មធ្យោយបាយ​ដ៏​ល្អ​បំផុត ​ក្នុង​ការបង្ការ​ជំងឺ​ប្រមេះទឹកបាយ ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ជ្រើស រើស​យក​ការ​រួមភេទ ចូរ​ប្រើ​ស្រោមអនាម័យ​ អោយបាន​គ្រប់ពេល​រួមទាំង​រួមភេទ ​តាម​រន្ធ​គូ​ថ តាម​មាត់ ឬ​តាម​ទ្វារមាស ។​
– ចូរ​អោយ​ដៃគូរ​របស់​អ្នក ​ធ្វើ​តេស្ត​ដើម្បី​រក​មើល​ជំងឺ​ឆ្លង តាម​ការ​រួមភេទ ​៖ ចូរ​រកអោយឃើញ និង​តម្រូវ​អោយ​ដៃគូរ ​របស់​អ្នក​ធ្វើ​តេស្តរ ​រក​មើល​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ ​ដូចជា​ជំងឺ​ប្រមេះទឹកបាយ​ជាដើម ។​
– មិន​ត្រូវ​រួម​ភេទ​ជាមួយ​អ្នក ​ដែល​មាន​រោគសញ្ញា​ទេ ​៖ ប្រសិនបើ​ដៃគូរ​របស់​អ្នក​មាន​សញ្ញា ​នៃ​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ ​ដូចជា​ក្រហាយ​ពេល​នោម ឬ​មាន​កន្ទួល ឬរ​មាស់​ប្រដាប់ភេទ អ្នក​មិនគួរណា​រួមភេទ​ជាមួយ​នោះទេ ។​
– ត្រូវធ្វើ​ការពិនិត្យ​រក​ជំងឺ​ប្រមេះទឹកបាយ ​អោយបាន​ទៀងទាត់ ​ប្រសិនបើ​អ្នក​មាន​ការប្រឈមមុខ​ខ្ពស់ ​៖ ចូរ​និយាយ​ជាមួយ​គ្រូពេទ្យ​អំពី​ការ​ពិនិត្យ​ជា​ទៀងទាត់​ ប្រសិនបើ​អ្នក​មាន​ការ​ប្រឈម​ខ្លាំង​ជាមួយ​ជំងឺ​ប្រមេះទឹកបាយ ។ អ្នក​ប្រហែលជា​ប្រឈម​កាន់តែខ្លាំ​ប្រសិនបើ​អ្នក​មាន​ជំងឺ​ប្រមេះ​ទឹកបាយ ឬ​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​ផ្សេងៗ​ ទៀត​កាលពី​មុន មាន​ដៃគូរ​ថ្មី មាន​ដៃគូរ​រួមភេទ​ច្រើន ៕
ដោយ ៖ health

Most Popular

To Top