សុខភាព និង ផ្លូវភេទ

ឆ្អឹង​បាក់​ ត្រូវ​ប្រើ​រយៈពេល​ប៉ុន្មាន ​ទើប​ជាសះស្បើយ​?

ឆ្អឹង​ដែល​បាក់​ជាសះស្បើយ​វិញ ​ទៅតាម​អត្រា​ផ្សេងៗ​ពីគ្នា អាស្រ័យ​ទៅលើ​អាយុ​នៃ​កុមារ និង​ប្រភេទ​នៃ​ការ​បាក់ឆ្អឹង​។ ការបាក់​មួយចំនួន​ចំពោះ​កុមារ​ អាច​លឿន​បំផុត​ គឺ​៣​សប្តាហ៍ និង​យូរ​បំផុត​គឺ​៦​សប្តាហ៍ ​ចំពោះ​ប្រភេទ​នៃ​ការបាក់​ដូចគ្នា​។ ហើយ​ការបាក់​មួយចំនួន​វិញ​ អាច​ប្រើ​រយៈពេល​លើសពី​១០​សប្តាហ៍​ ដើម្បីអោយ​ជាសះស្បើយ​។​

​ភាគច្រើន​, ដៃ​របស់​កូន​អ្នក​ត្រូវបាន​ដាក់​ ដោយ​ការ​អប (​ចាក់​ពុម្ព​)​។ ការ​អប​នេះ​មួយ​ចំនួន ​គឺ​មិន​ជ្រាប​ទឹក និង​មួយចំនួនទៀត​ គឺ​ជ្រាប​ទឹក ដូចនេះ​សូម​ប្រាកដ ​ក្នុង​ការពិនិត្យ​មើល​ ជាមួយនឹង​គ្រូពេទ្យ​អំពី​មធ្យោបាយ​ល្អ​បំផុត​ ដើម្បី​យកចិត្តទុកដាក់​អំពី​រឿងនេះ​។ សូម​សួរ​គ្រូពេទ្យ​ផងដែរ ​ថា​តើ​សកម្មភាព​អ្វី​ដែល​កូន​របស់​អ្នក​អាច​ចូលរួមបាន និង​នៅពេលណា​ ដែល​កូន​របស់​អ្នក​ អាច​ធ្វើ​សកម្មភាព​បាន​ធម្មតា​វិញ​៕ ប្រភព៖ health

Most Popular

To Top