សុខភាព និង ផ្លូវភេទ

ជំងឺ​អៀន ​ឆ្លង​មក​ពី​ណា​?

ជំងឺ​អៀន​គឺជា​ជំងឺឆ្លង​ដែល​កើតឡើង​នៅក្នុង​ពោះវៀនធំ និង​មួយ​ភាគ​តូច​ក្នុង​រន្ធ​គូថ​។ វា​គឺជា​ប្រភេទ​ប៉ារ៉ាស៊ីត​ពណ៌​សៗ​មាន​សភាព​ដូចជា​សត្វ​ដង្កូវ​។ សម្រាប់​ពាក្យ​វេជ្ជសាស្ត្រ​ប៉ារ៉ាស៊ីត​នេះ​មានឈ្មោះ​ថា Enterobius Vermicularis ប៉ុន្តែ​គេ​ច្រើន​ហៅ​វា​ជា Pinworm (​ព្រូន​ម្ជុល​)​។ ប៉ារ៉ាស៊ីត​ទាំង នេះ​ក៏​អាច​ហៅថា Seatworm (​ព្រូន​នៅ​កន្លែង​អង្គុយ​) ឬ Threadworm (​ព្រូន​សរសៃ​)​។ អៀន និង​ដង្កូវ​ប៉ារ៉ាស៊ីត​ផ្សេងៗ​ទៀត (​ក្រុម​របស់​ត្រកូល Helminth)​វា​ចិញ្ចឹម​ខ្លួនឯង​ដោយសារ​ការ​បឺត​ស្រូប​យក​សារធាតុ​ក៏ដូចជា​ចំនីអាហារ​ពី​ក្នុង​ពោះវៀន​របស់​សត្វ​។​

​តើ​នរណា​ខ្លះ​ដែល​ប្រឈមមុខ​នឹង​ជំងឺ​អៀន​នេះ​?

​ជំងឺ​នេះ​គឺ​វា​កើត​ទូទាំង​ពិភពលោក ក្នុង​អាកាសធាតុ​មធ្យម​។​

​ជំងឺ​អៀន​លើ​កុមារ​
​ក្មេង​សិស្សសាលា​មានការ​ប្រឈម​ខ្ពស់​បំផុត​ទៅ​នឹង​ជំងឺ​អៀន​។ ជំងឺ​នេះ​ច្រើន​កើត​បន្ទាប់ពី​ពួកគេ​មិន​ទាន់​ចូលរៀន​។ ចំពោះ​ស្ថាប័ន​ថែទាំ​សុខភាព​គួរតែ​មាន​ការចូលរួម និង​យកចិត្តទុកដាក់​ទៅលើ​ជំងឺ​អៀន​នេះ​អោយបាន​ច្រើន​។ ពេល​ខ្លះ​មាន​កុមារ​ស្ទើរតែ​ពាក់កណ្តាល​ប្រហែលជា​ឆ្លង​ជំងឺ​អៀន​នេះ​។​

​ជំងឺ​អៀន​លើ​មនុស្ស​ធំ​
​ជំងឺ​អៀន​ច្រើន​កើត​ជា​លក្ខណៈ​គ្រួសារ​តែ​ម្តង​។ មនុស្ស​ធំ​ទំនងជា​មិន​សូវ​មាន​ជំងឺ​អៀន​នោះទេ ប៉ុន្តែ​អ្វី​ដែល​ច្រើន​គឺ​កុមារ​តូចៗ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ដៃគូរ​រួមភេទ​អាច​ចម្លង​ពង​របស់​អៀន​ទៅ​អោយ​គ្នា​ទៅវិញទៅមក​បាន​។​

​តើ​អៀន​មាន​រូបរាង​ដូច​ម្តេចទៅ​?

​អៀន​ជា​ដង្កូវ​ពណ៌​ស អាច​មើលឃើញ​ដោយ​ភ្នែក​ទទេ ហើយ​ចំពោះ​ប្រវែង ឈ្មោល ៨​ទៅ​១៣​មី​លី​ម៉ែត្រ ញី ២​ទៅ​៥​មី​លី​ម៉ែត្រ​។ ចំនែក​ពង​ដែល​ចេញពី​ដង្កូវ​ញី​មិនអាច​មើលឃើញ​បាន​ទេ ព្រោះ​វា​មាន​ទំហំ​ប្រហែលជា ៥៥​មីក្រូ​ម៉ែត្រ និង​ពណ៌​ស្រ​អាប់ៗ​។​

​ដង្កូវ​អៀន​ទាំង​ញី និង​ឈ្មោល​ច្រើន​រស់នៅ​ក្នុង​ថ្នក​ពោះវៀន​ធំ (Rectum) ប៉ុន្តែ​វដ្ត​ជីវិត​របស់​វា​នៅ​ក្នុង​ខ្លួន​មនុស្ស​ត្រូវតែ​មាន Rectum​ឬ​ការចម្លង​តាម​មាត់​។​

​ខណៈពេល​មនុស្ស​ម្នាក់​នោះ​កំពុង​ដេក ដង្កូវ​អៀន​ញី​ចេញពី​ពោះវៀន​ចូលទៅ​ក្នុង​រន្ធ​គូថ​ដើម្បី​ទម្លាក់​ពង​របស់​វា​នៅលើ​ស្បែក​ជុំវិញ​រន្ធ​គូថ​។ ករណី​នេះ​វា​នឹង​ធ្វើអោយ​អ្នកជំងឺ​រមាស់ នៅ​ជុំវិញ​រន្ធ​គូ​ថ ជា​ពិសេស​បើ​កើត​ទៅ​លើ​ក្មេងៗ​វិញ​ពួក​គេ​អាច​នឹង​អេស​នៅ​តំបន់​ជុំវិញ​រន្ធ​គូថ​នោះ ហើយ​អាច​ជាប់​ពង​របស់​វា​នៅ​នឹង​ដៃ ឬ​ក្រចកដៃ​របស់​ពួកគេ​។ បន្ទាប់មក​ពួកគេ​នឹង​នាំ​ពង​អៀន​នោះ​ទៅ​ទម្លាក់​នៅលើ​របស់របរ​ក្មេង​លេង​របស់​អ្នកដទៃ ឬ​ឆ្លង​ចូលទៅ​ក្នុង​ខ្លួន​ពួក​គេ​វិញ​ម្តងទៀត​។ ពង​ដែល​បាន​ចូល​ទៅក្នុង​ខ្លួន​មនុស្ស​ហើយ វា​នឹង​ញាស់​ក្លាយទៅជា​ដង្កូវ​នៅក្នុង​ពោះវៀនតូច ហើយ​បន្ទាប់​មក​វា​ធ្វើដំណើរ​ទៅ​ក្នុង​ពោះវៀនធំ​ដើម្បីអោយ​ដង្កូវ​ទាំងនោះ​លូតលាស់​ក្លាយ​ជា​ដង្កូវ​ពេញលក្ខណៈ និង​ចូល​ទៅក្នុង​តំបន់ Rectum​ឬ​រន្ធ​គូថ​ដើម្បី​អោយ​ដង្កូវ​ញី​ទម្លាក់​ពង​របស់​វា​នៅ​ទីនោះ​ទៀត ដែល​ពង​ទាំងអស់​មាន​ចំនួន​រហូត​ដល់ ១០ ទៅ​១៥​ពាន់​ពង​ឯណោះ​។​

​តើ​ជំងឺ​អៀន​ឆ្លង​បាន​យ៉ាងដូចម្តេច​?

​ជំងឺ​អៀន​អាច​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​បាន​។ រយៈពេល​តែ​ពីរ​បី​ម៉ោង​ប៉ុណ្ណោះ​នៃ​ការទម្លាក់​ពង​របស់​វា​នៅ​ស្បែក​ជុំវិញ​រន្ធ​គូថ ពង​អៀន​អាច​មាន​សមត្ថភាព​ចម្លង​ទៅ​អ្នក​ដទៃ​ទៀត​បាន​យ៉ាង​ស្រួល​។ ពង​ទាំងនេះ​អាច​រស់នៅ​បាន​រហូត​ដល់ ពីរ​សប្តាហ៍​នៅលើ​សម្លៀកបំពាក់ គ្រែ​ដេក ឬ​របស់របរ​ផ្សេងៗ​ទៀត​។ ការឆ្លង​ជំងឺ​អាច​កើតឡើង​បាន​លុះត្រាតែ​មាន​ការបរិភោគ​ដោយ​ពង​អៀន​ដោយ​ចៃដន្យ ហើយ​ជា​ធម្មតា​ការឆ្លង​បែបនេះ​ច្រើន​តែ​កើត​ឡើង​នៅពេលដែល​មនុស្ស​មិន​បាន​សម្អាត​ដៃ​បាន​ត្រឹមត្រូវ ទាំង​ឪពុក​ម្តាយ និង​ក្មេងៗ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ពង​អៀន​ដែល​ទុំ​នៅលើ​គ្រែ ឬ​របស់​របប​ផ្សេងៗ​ទៀត​អាច​ចម្លង​ទៅ​មនុស្ស​តាមរយៈ​ការប៉ះពាល់​របស់​អស់ទាំងនោះ ឬ​ធ្វើអោយ​មនុស្ស​នោះ​ឆ្លង​ម្តងទៀត​បាន​៕ប្រភព៖health

Most Popular

To Top