សុខភាព និង ផ្លូវភេទ

ការវិល​មុខ​អំឡុងពេល​នោម​, តើ​វា​បណ្តាល​មកពី​មូលហេតុ​អ្វី​?

ការ​សន្លប់​អំឡុងពេល ឬ​ក្រោយ​ការ​នោម​ គឺជា​ការ​វិលមុខ​អំឡុងពេល ឬ​ភ្លាមៗ​ក្រោយពេល​នោម​ដោយសារ​តែ​ការធ្លាក់ចុះ​ភ្លាមៗ ​នៃ​សម្ពាធ​ឈាម​។ ការ​សន្លប់​អំឡុងពេល​នោម​ គឺជា​រឿង​ជួប​ញឹកញាប់​ចំពោះ​បុរស​វ័យ​ចំណាស់ និង​ជា​ធម្មតា​កើតមានឡើង​នៅពេល​យប់ ​ក្រោយ​ការ​គេង​លក់​ដ៏​ស្កប់ស្កល់​។​

​មូលហេតុ​ជាក់ច្បាស់ ​នៃ​ការ​សន្លប់​អំឡុង​ពេល​នោម ​មិន​ត្រូវបាន​គេ​ដឹង​នោះ​ទេ​។ ប៉ុន្តែ​វា​អាច​ត្រូវបាន​ផ្សារភ្ជាប់​ទៅ​នឹង​ការរីក​សរសៃឈាម ​ដែល​កើតមានឡើង ​នៅពេល​ក្រោកពីដំណេក និង​ឈរ​នៅ​បន្ទប់ទឹក ឬ​កើតមានឡើង​ នៅពេល​ដែល​ប្លោកនោម ​អស់​ទឹកនោម​ភ្លាមៗ​ពេក​។ នេះ​ត្រូវ​បាន​គិត​ពី​ការធ្លាក់​ចុះ​សម្ពាធ​ឈាម​ភ្លាមៗ​។​

​កត្តា​ដទៃទៀត​ ដែល​អាច​ដើរតួ ​ក្នុងការ​សន្លប់​អំឡុងពេល​នោម​នោះ​រួមមានៈ​

ការ​ផឹកស្រា​
ការ​ឃ្លាន​
ការ​អស់កម្លាំង​
ការខ្វះ​ជាតិ​ទឹក​
ការប្រើប្រាស់​ថ្នាំ​ដូចជា ថ្នាំ​ប្រឆាំងនឹង​ការឆ្លង​មេរោគ​នៅ​ផ្លូវដង្ហើម​
ការប្រើប្រាស់​ថ្នាំ alpha blockers ដើម្បី​ផ្តល់​ភាពប្រសើរ​ឡើង​ដល់​ការ​នោម​ ចំពោះ​បុរស​ដែល​មាន​បញ្ហា​ក្រពេញប្រូ​ស្តាត​
​ការការពារ​ពី​ការ​សន្លប់​ អំឡុងពេល​នោម​

​ការ​សន្លប់​អំឡុងពេល​នោម​ គឺ​មិន​កើត​ជា​ញឹកញាប់​ទេ ហើយ​គួរតែ​ត្រូវបាន​វាយតម្លៃ​ ដោយ​គ្រូពេទ្យ​ដោយសារ​តែ​វា​អាច​បង្ហាញ ​ពី​បញ្ហា​សុខភាព​មួយចំនួន​។ ការការពារ​ពី​ការ​សន្លប់​អំឡុងពេល​នោម​អាស្រ័យទៅលើ​ការយល់ដឹង​ ពី​កត្តា​ដែល​នាំ​អោយ​សន្លប់​អំឡុង​ពេល​នោម និង​ជៀសវាង​វា​។​

​យុទ្ធសាស្ត្រ​មួយ​ចំនួន ​ដែល​អាច​ជៀសវាង​ ការ​សន្លប់​អំឡុងពេល​នោម​រួមមានៈ​

ជៀសវាង​ផឹកស្រា​ច្រើនពេក​
សូម​កុំ​ងើប​ពី​ដំណេក​លឿន​ពេក​។ ដំបូង សូម​អង្គុយ និង​ក្រោក​បន្តិច​ម្តងៗ ហើយ​សូម​ប្រាកដថា អ្នក​មិន​វិលមុខ ឬ​ធី​ងធោង​នោះទេ​
សូម​នោម​ដោយ​ការ​អង្គុយ​
សូម​សួរ​គ្រូពេទ្យ​ ថា​តើ​ថ្នាំ​ដែល​អ្នក​កំពុង​ប្រើប្រាស់ ​អាច​បណ្តាលអោយមាន​បញ្ហា​នេះ ​ឬ​យ៉ាងណា​? ប្រភព ៖ health

Most Popular

To Top