វ៉ាស៊ីនតោន៖ ជនជាតិអាមេរិកកាន់តែច្រើន ដែលមិនមានផ្ទុកជំងឺកូវីដ-១៩ក្ដី កំពុងទទួលរងផលប៉ះពាល់ផ្នែកសតិអារម្មណ៍ ពីការកើនឡើង នៃចំនួនអ្នកជំងឺ ចូលសម្រាកព្យាបាលជំងឺកូវីដ-១៩ ក្នុងមន្ទីរពេទ្យចំនួន ២០០កន្លែងទូទាំងប្រទេស។
ទិន្នន័យដែលទើបចេញថ្មីពីក្រសួងសុខាភិបាលនិង សេវាមនុស្សអាមេរិក បានបង្ហាញថាយ៉ាងហោចណាស់មានមន្ទីរពេទ្យចំនួន ២០០ ដែលបានផ្ទុកអ្នកជំងឺកូវីដ-១៩ ពេញទៅហើយ កាលពីសប្តាហ៍មុន។
ហើយនៅក្នុងមួយភាគបីនៃមន្ទីរពេទ្យទាំងអស់ មានចំនួនជាង ៩០% នៃគ្រែ ICU ត្រូវបានកាន់កាប់។ ក្នុងនោះអ្នកជំងឺកូវីដ-១៩ បានកាន់កាប់ ៤៦% នៃគ្រែ ICU ដែលមានបុគ្គលិកទាំងអស់ពោល គឺកើនឡើងពី ៣៧% នៅសប្តាហ៍ដំបូងនៃខែវិច្ឆិកា។
មន្ទីរពេទ្យក្នុងសហរដ្ឋអាមេរិក បានឈានដល់កម្រិតខ្ពស់ បំផុតគឺ ១០៧.២៤៨ កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមគម្រោង Covid Tracking Project ។
ក្រុមគ្រូពេទ្យឲ្យដឹងថា ចំនួននេះនឹងកាន់តែអាក្រក់ទៅៗ ខណៈការកើនឡើងនៃព្រឹត្ដិការណ៍ថ្លែងអំណរគុណ ដែលត្រូវបានព្យាករណ៍ថា បាននាំឱ្យមានការឆ្លងរាលដាល និងការធ្វើកំណត់ត្រានៅមន្ទីរពេទ្យ និងការស្លាប់៕ដោយ ឈូក បូរ៉ា

