អង់គ្លេស៖ ការសិក្សាមួយបានអះអាងថា ការចាប់ផ្តើមនៃជំងឺទឹកនោមផ្អែម ប្រភេទទី ២ អាចត្រូវបានគេរកឃើញមុនអាយុជីវិត ដោយសារតែការធ្វើតេស្តិ៍មួយ ដើម្បីវាស់កម្រិតជាតិគ្លុយកូស នៅក្នុងត្រចៀករបស់មនុស្ស នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកជំនាញដែលដឹកនាំ ដោយចក្រភពអង់គ្លេស បាននិយាយថា ការវាស់កម្រិតទាបគឺអាចទុកចិត្ត បានជាង ៦០ ភាគរយ លើការវាស់កម្រិតជាតិគ្លុយកូសជាមធ្យម ក្នុងរយៈពេលមួយខែ ដែលការធ្វើតេស្តិ៍ស្តង់ដាបច្ចុប្បន្ន។ លើសពីនេះទៀត ក្រុមនេះបានបន្តថា ការធ្វើតេស្តិ៍នេះធ្វើឡើងនៅផ្ទះ ដោយគ្មានការត្រួតពិនិត្យគ្លីនិក ក៏អាចត្រូវបានអនុវត្ត ដើម្បីវាស់អង្គបដិប្រាណCOVID-19ដែរ។
អ្នកនិពន្ធក្រដាសលោក Andres Herane-Vives នៃមហាវិទ្យាល័យ College London បាននិយាយថា វាត្រូវបានគេប៉ាន់ស្មានទូទាំងពិភពលោកថា មនុស្សពេញវ័យម្នាក់ក្នុងចំណោម ២ នាក់មានជំងឺទឹកនោមផ្អែមប្រភេទទី ២ មិនត្រូវបានគេ ធ្វើរោគវិនិច្ឆ័យឃើញឡើយ ។ លោកបានបន្ថែមថា ស្ថានភាពនេះទំនងជាកាន់តែអាក្រក់ទៅ ៗ អំឡុងពេល COVID-19 ព្រោះថា ប្រជាជនប្រហែល ជាមិនបានទទួលការតាមដានទេ។
មនុស្សជាច្រើន ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ២ មានផលវិបាក នៅពេលពួកគេ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញ ដូច្នេះការធ្វើរោគវិនិច្ឆ័យ មុនមានសារសំខាន់ណាស់។លោកបានពន្យល់ថា វិធីស្តង់ដារនាពេលបច្ចុប្បន្ននេះ ដើម្បីធ្វើតេស្តិ៍កម្រិតជាតិគ្លុយកូសរ៉ាំរ៉ៃ តម្រូវឲ្យមានគំរូឈាម ហើយមិនគួរឲ្យទុកចិត្តបានទេ ព្រោះវាប្រើប្រូតេអ៊ីនឈាមជាប្រូកស៊ី សម្រាប់កម្រិតជាតិស្ករពិតប្រាកដ៕ ដោយ៖លី ភីលីព


