សុខភាព និង ផ្លូវភេទ

ឧបករណ៍សមនឹងលលាដ៍ក្បាល និងបង្កប់នៅក្រោមស្បែកក្បាល អាចព្យាករណ៍ ពីការប្រកាច់ជំងឺឆ្កួតជ្រូកជាច្រើនថ្ងៃ មុនពេលវាកើតឡើង

អាមេរិក៖ ការបញ្ចូលខួរក្បាល ដែលតាមដានសកម្មភាពសរសៃប្រសាទ អាចព្យាករណ៍ពីការប្រកាច់ជំងឺឆ្កួតជ្រូក ក្នុងរយៈពេលជាច្រើនថ្ងៃជាមុន ព្រមទំាងធ្វើឲ្យអ្នកជំងឺជៀសវាង ផុតពីបញ្ហានឹងកើតមានឡើងនាពេលខាងមុខ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ឧបករណ៍នេះ ភ្ជាប់ទៅនឹងអេឡិចត្រូតមួយ ចាក់ចូលទៅក្នុងខួរក្បាល ដែលទទួលបានសញ្ញាអគ្គិសនីពីសរីរាង្គ។ អ្នកជំនាញផ្នែកសរសៃប្រសាទ នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាន់ហ្វ្រាន់ស៊ីស្កូ(UCSF) បានរកឃើញប្រព័ន្ធនេះ អាចព្រមានដល់អ្នកជំងឺ នៅពេលវារកឃើញសកម្មភាព មិនធម្មតានៃចរន្តអគ្គិសនី នៅក្នុងខួរក្បាលបញ្ចេញជាញឹកញាប់ មុនការប្រកាច់ ការមមើមមាយ ឬការបាត់បង់ស្មារតី។

លោកវេជ្ជបណ្ឌិត Vikram Rao ជាអ្នកសិក្សាបាននិយាយថា អស់រយៈពេល៥០ឆ្នាំ កិច្ចប្រឹងប្រែងដើម្បីព្យាករណ៍ ការប្រកាច់បានផ្តោតលើការអភិវឌ្ឍប្រព័ន្ធ ដែលព្រមានដំបូង អាចផ្តល់ការព្រមានដល់អ្នកជំងឺ ត្រឹមតែ២ឬ៣ ឬនាទីមុនការប្រកាច់។

នេះជាលើកទីមួយហើយ ដែលមនុស្សគ្រប់រូប អាចព្យាករណ៍ពីការប្រកាច់យ៉ាងច្រើនថ្ងៃ ដែលអាចអនុញ្ញាត ឲ្យមនុស្សចាប់ផ្តើម រៀបចំផែនការជីវិតរបស់ពួកគេ នៅពេលពួកគេ មានហានិភ័យខ្ពស់ ឬទាប។ ឧបករណ៍នេះ ត្រួតពិនិត្យសកម្មភាពខួរក្បាលឥតឈប់ឈរ ហើយក៏អាចបញ្ជូនចរន្តអគ្គិសនីរបស់វា ទៅក្នុងខួរក្បាលផងដែរ។

ការបង្ហាញពីបញ្ហាប្រផេះ ត្រូវបានបង្ហាញថា មានប្រសិទ្ធភាព ក្នុងការបញ្ឈប់ការប្រកាច់ និងធ្វើឲ្យមានសញ្ញាខួរក្បាលខុសប្រក្រតី។ បច្ចេកវិទ្យានេះ ត្រូវបានបង្ហាញឲ្យឃើញ លើការសិក្សាវិទ្យាសាស្ត្រ ប៉ុន្តែមិនទាន់ឈានដល់ចំណុច ដែលត្រូវបានគេទទួលយកជាទូទៅ ឲ្យបានគ្រប់គ្រាន់ ដើម្បីទទួលបានការអនុម័ត សម្រាប់ការប្រើប្រាស់នៅ NHS ៕ ដោយ៖លី ភីលីព

Most Popular

To Top