ក្មេងប្រុសជំទង់ដែលមានដោះធំគឺបង្កឡើងដោយការផ្លាស់ប្តូរអ័រម៉ូននៅពេលពេញវ័យ។ជាធម្មតាវាបាត់វិញក្នុងរយៈពេល ៦ ខែទៅ២ ឆ្នាំបន្ទាប់ពីពេញវ័យ។ចំពោះបុរសពេញវ័យវិញការឡើងដោះដូចមនុស្សស្រីភាគច្រើនបង្កឡើងដោយលក្ខខណ្ឌមួយចំនួនដូចជាជំងឺមហារីកថ្លើម ជំងឺមហារីកសួតជំងឺថ្លើមជំងឺក្រពេញទីរ៉ូអ៊ីតធ្វើការខ្លាំងឬដោយសារមានបញ្ហាអ័រម៉ូនដូចជាជំងឺមហារីកក្រពេញប្រូស្តាតឬជំងឺមហារីកពងស្វាស។ជាតិអាល់កុលកញ្ឆាហ្វេតាមីននិងហេរ៉ូអ៊ីនក៏អាចបណ្តាលឱ្យមនុស្សប្រុសឡើងដោះដូចមនុស្សស្រីដែរ។ការប្រើប្រាស់ថ្នាំមួយចំនួនក៏អាចបណ្តាលឱ្យមនុស្សប្រុសឡើងដោះធំដែរដូចជា៖
- ថ្នាំស្តេរ៉ូអ៊ីត
- ថ្នាំសំរាប់ព្យាបាលជំងឺដំបៅ
- ថ្នាំសំរាប់ព្យាបាលជំងឺប្រកាច់
- ថ្នាំបេះដូងមួយចំនួន
- ការព្យាបាលដោយគីមីនៅក្នុងជំងឺមហារីក
- ថ្នាំវិកលចរិតមួយចំនួន៕ប្រភព៖health