ព័ត៌មានអន្តរជាតិ

រុស្ស៊ី អនុម័ត ឲ្យប្រើថ្នាំ វ៉ាក់សាំង កូវីដ១៩ Sputnik V សម្រាប់មនុស្ស មានវ័យ លើស៦០

បរទេស៖ ប្រទេសរុស្ស៊ី នៅថ្ងៃសៅរ៍នេះ បានអនុម័តឲ្យប្រើប្រាស់ថ្នាំវ៉ាក់សាំង ការពារជម្ងឺកូវីដ១៩ Sputnik V សម្រាប់មនុស្សមានវ័យ លើស៦០ឆ្នាំ នេះបើយោងតាម សេចក្តីរាយការណ៍មួ របស់ទីភ្នាក់ងារសារព័ត៌មាន រុស្ស៊ី ដែលដកស្រង់សម្តីក្រសួងសុខាភិបាលរុស្ស៊ី។ 

តាមការចេញផ្សាយ ព័ត៌មានមួយ របស់ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មនុស្សមានអាយុ លើស៦០ឆ្នាំ កាលពីមុន មិនត្រូវបានគេរាប់បញ្ចូល ក្នុងកម្មវិធីចាប់ថ្នាំវ៉ាក់សាំងជាតិ របស់ប្រទេសរុស្ស៊ី ស្របពេលដែលមានការចាប់ថ្នាំតេស្តសាកល្បង លើក្រុមមនុស្សវ័យនេះ ផ្សេងៗគ្នា។ 

គួរបញ្ជាក់ថា ថ្នាំវ៉ាក់សាំងប្រឆំាង ជម្ងឺកូវីដ១៩ Sputnik V គឺជាថ្នាំវ៉ាក់សាំងមួយ ក្នុងពិភពលោក ត្រូវបានអភិវឌ្ឍផលិតឡើង ដោយវិទ្យាស្ថានស្រាវជ្រាវ រោគរាតត្បាត និងមីក្រូជីវសាស្ត្រ  Gamaleya និងត្រូវបានចុះបញ្ជី នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ដោយក្រសួងសុខាភិបាល រុស្ស៊ី៕  ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top