ដោយសារតែបុរស មិនមានការឆ្លងកាត់រយៈពេល នៃការកំនត់ច្បាស់លាស់ ទៅលើរឿងអស់រដូវនោះ, គ្រូពេទ្យមួយចំនួនសំដៅលើបញ្ហា នៃការថយចុះអរម៉ូនតេស្តូស្តេរ៉ូន ពេលដែលបុរសមានវ័យចំណាស់ជាការអស់រដូវចំពោះបុរស។ បុរសនឹងមានការថយ ចុះការផលិតអរម៉ូនបុរសតេស្តូស្តេរ៉ូននៅពេលដែលអាយុកាន់តែធំ ប៉ុន្តែនេះកើតមានឡើង ជាមួយនឹងបញ្ហានៃជំងឺមួយចំនួនដូចជា ជំងឺទឹកនោមផ្អែមជាដើម។ ស្របជាមួយ នឹងការថយចុះអរម៉ូនតេស្តូស្តេរ៉ូន, បុរសមួយចំនួនមានរោគសញ្ញាដូចជា អស់កម្លាំង, ខ្សោយ, ធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវភេទ។ ទំនាក់ទនងនៃរោគសញ្ញាទាំងនោះ នៃកម្រិតនៃការថយចុះអរម៉ូនតេស្តូស្តេរ៉ូន គឺមានភាពផ្ទុយគ្នាទៅវិញទៅមក។
មិនដូចទៅនឹងការអស់រដូវ ចំពោះមនុស្សស្រីនោះទេ, នៅពេលដែលការផលិតអរម៉ូនបានឈប់ពេញលេញនោះ, ការថយចុះអរម៉ូនតេស្តូស្តេរ៉ូនចំពោះបុរស គឺជាដំណើរការយឺតៗ។ ពងស្វាស មិនដូចទៅនឹងក្រពេញអូវែរទេ, មិនក្លាយជាប្រើនូវសារធាតុផ្សេងជាតម្រូវការ ដើម្បីបង្កើតអរម៉ូនតេស្តូស្តេរ៉ូននោះទេ។ បុរសដែលមានសុខភាពល្អ អាចបង្កើតមេជីវិតឈ្មោល បានយ៉ាងល្អទោះជាមានអាយុលើសពី៨០ឆ្នាំក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ, ជាលទ្ធផល, ការប្រែប្រួលចំពោះមុខងារ នៃពងស្វាសអាចកើតមានលឿននៅអាយុ ៤៥ឆ្នាំ ទៅ៥០ឆ្នាំ និងយូរក្រោយអាយុ៧០ឆ្នាំចំពោះបុរស៕ ប្រភព៖ health