គេហទំព័ររបស់ The Today I Found Out ធ្លាប់បានចេញផ្សាយកាលពី ពេលកន្លងមកបានសរសេរថាស្រាបៀរគឺជាភេសជ្ជមួយដែលមានវ័យចំណាស់ បំផុតក្នុងចំណោមភេសជ្ជះដទៃទៀតដែលត្រូវបានផលិតដោយ មនុស្សកាលពីសម័យប្រហែលជា៧០០០ឆ្នាំចេញពីក្នុងតំបន់មួយដែលត្រូវបានគេជឿជាក់ថា គឺជាប្រទេសអ៊ីរ៉ង់សព្វថ្ងៃនេះ។
ទោះបីជាយ៉ាងណាក្តីគឺពុំមានអ្នកណាម្នាក់ អាចបញ្ជាក់ដឹងទេថាតើវិធីនៃការផលិតស្រាបៀរដំបូងបង្អស់របស់ពិភពលោកតាមរបៀបណានោះទេ និងដោយអ្នកណានោះដែរប៉ុន្តែគេជឿជាក់ថាវាត្រូវបានធ្វើឡើងដោយនំបុ័ងនិងគ្រាប់ ធញ្ញជាតិសើម។
ក្នុងនោះផងដែរមកទល់បច្ចុប្បន្ននេះគេបានទទួលស្គាល់ថា មានក្រុមហ៊ុនផលិតស្រាបៀរមួយដែលសព្វថ្ងៃគឺជាក្រុមហ៊ុនដែលមានវ័យចំណាស់ជាងគេ គឺស្ថិតនៅក្នុងតំបន់ Breezeway នៅក្នុងប្រទេសអាល្លឺម៉ង់។ វាគឺជាក្រុមហ៊ុនដែលបានបង្កើតឡើងតាំង ពីឆ្នាំ៧៦៨និងត្រូវបានទទួលស្គាល់ជាផ្លូវការនៅក្នុងឆ្នាំ១០៤០ ដោយអជ្ញាធរក្នុងប្រទេស៕
ប្រែសម្រួល:ស៊ុនលី

