សុខភាព និង ផ្លូវភេទ

បុរសដែលឆាប់ចូលគេង អាចឆាប់មានកូន ហើយខ្លាំងរឿងលើគ្រែ

ប្រសិនបើអ្នកគិតថា ចង់ក្លាយជាឪពុកគេឆាប់ៗ អ្នកគួរតែប្រញាប់បញ្ចប់កិច្ចការ ហើយចូលគេងពីព្រលប់ ពីព្រោះ ការសិក្សាជាច្រើនបានរកឃើញថា បុរសដែលឆាប់ចូលគេង អាចផលិតមេជីវិតឈ្មោលដែលមានសុខភាពល្អ និងខ្លាំងក្លា។

ការសិក្សាបានបង្ហាញថា បុរសដែលចូលគេងចន្លោះពីម៉ោង ៨ ទៅម៉ោង ១០ មានមេជីវិតឈ្មោលដែលខ្លាំង ហែលលឿន ហើយមានសមត្ថិភាពខ្ពស់ ក្នុងការបង្កកំណើត។ ផ្ទុយទៅវិញ បុរសដែលចូលគេងយប់ជ្រៅ នឹងមានមេជីវិតឈ្មោលតិចក្នុងទឹកកាម ហើយខ្សត់ខ្សោយកម្លាំងទៀតផង។

ការគេងតិចជាង ៦ ម៉ោងក្នុងថ្ងៃ ពិតជាមិនល្អ សម្រាប់សុខភាពទូទៅនោះទេ ជាពិសេស រឿងលើគ្រែ ដូច្នេះ អ្នកគួរតែព្យាយាមគេងឲ្យបាន ៨ ទៅ ១០ ម៉ោងក្នុងមួយថ្ងៃ៕ប្រភព៖health

Most Popular

To Top