សុខភាព និង ផ្លូវភេទ

ចង់រួមភេទ ពេល៥នេះ ចៀសបានចៀសចុះ

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីពេលវេលាដែលអ្នកមិនអាចរួមភេទបានព្រោះអាចគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?

នៅពេលដែលអ្នកទើបតែមានផ្ទៃពោះ៣ខែដំបូង អ្នកមិនគួររួមភេទនោះទេ ព្រោះស្ពែម៉ាតូសូអ៊ីត និងមេជីវិតញីមិនទាន់កាច់សំបុក នឹងនរក្នុងស្បូនឡើយ ។ ដូចនេះ បើអ្នកហ៊ានតែរួមភេទ នឹងអាចធ្វើឲ្យអ្នកបាត់បង់កូនយ៉ាងងាយ ។
នៅពេល ដែលអ្នកប្រើខួរក្បាលច្រើន ឬកម្លាំងច្រើន អ្នកមិនគួររួមភេទឡើយ ព្រោះអ្នកកំពុងតែហត់ខ្លាំង។ នៅពេលដែលអ្នករួមភេទ អ្នកក៏ត្រូវបញ្ចេញកម្លាំងដែរ។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកជាខ្លាំង ។

នៅពេលដែលអ្នកកំពុងរដូវ អ្នកមិនគួររួមភេទឡើយ ព្រោះស្បូនអ្នកកំពុងតែបើកខ្លាំង។ បើអ្នកហ៊ានតែរួមភេទ មេរោគនឹងសម្រុកគ្នាចូលទៅក្នុងរាងកាយអ្នក ដោយធ្វើឲ្យអ្នកងាយប្រឈមមុខនឹងជំងឺរោគស្ត្រីខ្លាំងណាស់។

នៅពេលដែលអ្នកទើបតែពិសារបាយឆ្អែត អ្នកមិនគួររួមភេទទេ ព្រោះនៅពេលដែលអ្នកទើបតែពិសារឆ្អែត ឈាមអាចហូរទៅក្រពះ ពោះវៀន និងផ្នែកផ្សេងនៃរាងកាយច្រើន។ នៅពេលដែលអ្នករួមភេទ នោះនឹងអាចប៉ះពាល់ដល់សុខភាព។ ផ្ទុយទៅវិញ នៅពេលដែលអ្នកឃ្លាន អ្នកក៏មិនគួររួមភេទដែរ ព្រោះរាងកាយអ្នកកំពុងតែអស់កម្លាំង បើអ្នករួមភេទ នោះក៏អាចប៉ះពាល់ដល់សុខភាពអ្នកដែរ។

នៅពេលដែលអ្នកឈឺ ក៏មិនអាចរួមភេទបានដែរ ព្រោះអាចចម្លងជំងឺដល់គ្នាបានយ៉ាងងាយ។ ដូចនេះ ក្នុងរយៈពេល៥នេះ អ្នកមិនអាចរួមភេទជាដាច់ខាត បើមិនចង់ឲ្យសុខភាពអ្នកទ្រុឌទ្រោម៕

Most Popular

To Top