សុខភាព និង ផ្លូវភេទ

ខ្លាញ់​ សាច់​បិសាច ​នាំ​អោយ​កើត ​ជំងឺ​បេះដូង

ប្រជាជន​កម្ពុជា ​យើង​ធ្លាប់​បាន​ប្រើ​ខ្លាញ់ជ្រូក ​ដើម្បី​ធ្វើ​ម្ហូប​ឆារ​និង​អាហារ​មួយ​ចំនួន​ទៀត ​មុន​ពេល​ដែល​ការ​ប្រើ​ប្រេងឆារ ​បាន​ពេញ​និយម ​ ។ ​ម្យ៉ាងទៀត​នោះ ​អ្នកខ្លះ​ក៏​ចូល​ចិត្ត​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​ដែរ​ ។​ វា​អាច​ទាក់ទង ​នឹង​រសជាតិ​អណ្តាត​ ។

កត្តា​ទាំងនេះ​អាច​រួមចំណែក​ នៅ​ក្នុង​ការ​ធ្វើ​អោយ​មានការ​កើត​ជំងឺ​បេះដូង ​ដ៏​ច្រើន​នៅ​កម្ពុជា ​ ។ ​មនុស្ស​ដែល​បរិភោគ​ខ្លាញ់​សត្វ​ច្រើន ​មាន​អត្រា​កើត​ជំងឺ​បេះដូង​ ដែល​បណ្តាល​មក​ពី​សរស​សៃ​ឈាម​ចិញ្ចឹម​បេះដូង​ (coronary heart disease) ខ្ពស់​ជាងគេ​បំផុត​ ។​

កាលណា​នៅ​ក្នុង​ឈាម​មនុ​ស្ស មានជាតិ​ខ្លាញ់​ច្រើន ​នៅ​ក្នុង​ឈាម​វា​នឹង​បណ្តាល ​អោយ​មាន​កំណត​ខ្លាញ់​នៅ តាម​ជញ្ជាំង​សរសៃឈាម​អាកទែរ ​។ ​ជា​ផលវិបាក​នោះ​វា​រំខាន​ទៅ​ដល់​ចរន្តឈាម​រត់​នៅ​ក្នុង​ខ្លួ​យើង ​។ ​បើសិនជា​សរសៃឈាម អាកទែរ ចិញ្ចឹម​បេះដូង​ (coronory arteries) មាន​កំណកខ្លាញ់​ជាប់​ តាម​ជញ្ជាំង​សរសៃឈាម​នោះ​វា ​នឹង​ធ្វើ​អោយ​ឈាម​ទៅ​ចិញ្ចឹម​បេះដូង​មិន​គ្រប់គ្រាន់ ​ដោយ​នាំ​អោយ​មាន​ជំងឺ​បេះដូង​កើតឡើង​ ។

ការ​សិក្សា​ស្រាវជ្រាវ​មួយ​ របស់​អង្គការ​សុខភាព​ពិភពលោក ​បាន​បង្ហាញ​ថា​អ្នក​បរិភោគ​ខ្លាញ់​ តិច​ត្រឹម​ចំនួន​៣​ទៅ​១០​ភាគរ​នៃ ថាមពល​ទាំងអស់​ មាន​កើត​ជំងឺ​បេះដូង ​តិច​ជាងគេ ​។ ដូច្នេះ​បើ​អ្នក​បរិភោគ​ខ្លាញ់​ច្រើន ​នោះ​វា​ល្មម​ដល់​ពេល ​ដែល​អ្នក​បោះបង់​ចោល​ហើយ ​បើសិនជា​អ្នក​ស្រលាញ់​ជីវិត​របស់​អ្នក​ ៕health

Most Popular

To Top