ប្រជាជនកម្ពុជា យើងធ្លាប់បានប្រើខ្លាញ់ជ្រូក ដើម្បីធ្វើម្ហូបឆារនិងអាហារមួយចំនួនទៀត មុនពេលដែលការប្រើប្រេងឆារ បានពេញនិយម ។ ម្យ៉ាងទៀតនោះ អ្នកខ្លះក៏ចូលចិត្តអាហារដែលមានជាតិខ្លាញ់ច្រើនដែរ ។ វាអាចទាក់ទង នឹងរសជាតិអណ្តាត ។
កត្តាទាំងនេះអាចរួមចំណែក នៅក្នុងការធ្វើអោយមានការកើតជំងឺបេះដូង ដ៏ច្រើននៅកម្ពុជា ។ មនុស្សដែលបរិភោគខ្លាញ់សត្វច្រើន មានអត្រាកើតជំងឺបេះដូង ដែលបណ្តាលមកពីសរសសៃឈាមចិញ្ចឹមបេះដូង (coronary heart disease) ខ្ពស់ជាងគេបំផុត ។
កាលណានៅក្នុងឈាមមនុស្ស មានជាតិខ្លាញ់ច្រើន នៅក្នុងឈាមវានឹងបណ្តាល អោយមានកំណតខ្លាញ់នៅ តាមជញ្ជាំងសរសៃឈាមអាកទែរ ។ ជាផលវិបាកនោះវារំខានទៅដល់ចរន្តឈាមរត់នៅក្នុងខ្លួយើង ។ បើសិនជាសរសៃឈាម អាកទែរ ចិញ្ចឹមបេះដូង (coronory arteries) មានកំណកខ្លាញ់ជាប់ តាមជញ្ជាំងសរសៃឈាមនោះវា នឹងធ្វើអោយឈាមទៅចិញ្ចឹមបេះដូងមិនគ្រប់គ្រាន់ ដោយនាំអោយមានជំងឺបេះដូងកើតឡើង ។
ការសិក្សាស្រាវជ្រាវមួយ របស់អង្គការសុខភាពពិភពលោក បានបង្ហាញថាអ្នកបរិភោគខ្លាញ់ តិចត្រឹមចំនួន៣ទៅ១០ភាគរនៃ ថាមពលទាំងអស់ មានកើតជំងឺបេះដូង តិចជាងគេ ។ ដូច្នេះបើអ្នកបរិភោគខ្លាញ់ច្រើន នោះវាល្មមដល់ពេល ដែលអ្នកបោះបង់ចោលហើយ បើសិនជាអ្នកស្រលាញ់ជីវិតរបស់អ្នក ៕health