ជារៀងរាល់នាទី ដែលអ្នកមានអារម្មណ៍ខឹងនឹង នរណាម្នាក់ ឬ រឿងអ្វីមួយ នោះអ្នកនឹងបាត់បង់ នូវ សុភមង្គល ក្នុងរយៈពេល ៦០វិនាទីវិញផងដែរ។ អារម្មណ៍មួម៉ៅ គឺគ្មានផ្តល់ប្រយោជន៍អ្វីទាំងអស់ ក្រៅពី វាគ្រាន់តែវិធី ក្នុងការរំសាយនូវ ភាពមិនពេញចិត្តរបស់អ្នក។ តើវានឹង មានអ្វីកើតឡើង ក្រោយមក ទៀតនោះ ? គឺថា វាគ្មានប្រយោជន៍អ្វី ទាំងអស់ រាល់បញ្ហាទាំងនោះ នឹងស្ថិតនៅក្នុង ស្ថានភាពដដែល ។ គឺមានតែមនុស្សប៉ុណ្ណោះ ដែលនឹងទទួលរងនូវ វិបត្តិទាំងផ្លូវចិត្ត និង ផ្លូវកាយ ។
អារម្មណ៍មួម៉ៅក្តៅ ក្រហាយ គឺនឹងបណ្តាលអោយ អ្នកមានស្ត្រេស ដែលជាលទ្ធផល វានឹងបង្កបញ្ហាដល់ សុខភាពជាទូទៅ របស់អ្នក ។ ខាងក្រោមនេះ គឺជាឥទ្ធិពល អាក្រក់របស់អាម្មណ៍ក្រេវក្រោធ ដែលនឹងចោទជាបញ្ហា ដល់ សុខភាពរាងកាយជាទូទៅរបស់អ្នក ៖
១. ធ្វើអោយក្រពះមានភាពមិនប្រក្រតី
តើអ្នកមានដឹងទេថា អារម្មណ៍ខឹងក្រោធ អាចបណ្តាលអោយក្រពះ របស់អ្នកមានបញ្ហាបាន? វាអាច នឹងធ្វើអោយ អ្នកមានវិបត្តិដូចជា មានបញ្ហាទល់លាមកជារុំាំរ៉ៃ និង មិនរំលាយអាហារបានល្អ ។នៅ ក្នុងករណីខ្លះទៀត វាក៏នឹងធ្វើអោយអ្នក មានអាការៈច្រាលជាតិអាស៊ីត ចេញពីក្នុងក្រពះវិញ បានផងដែរ ។ ដូច្នេះ អ្នកត្រូវគិតម្តងទៀត ប្រសិនបើអ្នកចង់ ស្រែកដាក់នរណាម្នាក់ខ្លាំងៗ នោះ ។
២. ឈឺក្បាល
មនុស្សដែលឆាប់ខឹង គឺងាយប្រឈមនឹង អាការៈឈឺក្បាល។ អារម្មណ៍មួម៉ៅ អាចធ្វើអោយ កម្រិត សម្ពាធឈាមរបស់អ្នក កើនឡើង ដែលនឹងធ្វើអោយអ្នកឈឺក្បាលបាន។ វិធីដ៏ប្រសើរបំផុត ក្នុងការ គ្រប់ គ្រងកំហឹង នោះគឺអ្នក ត្រូវធ្វើការរាប់ អោយបាន ១០ជាមុន សិនមុនពេល អ្នកចង់ បញ្ចេញកំហឹង ដាក់នរណាម្នាក់។ វិធីនេះ គឺពិតជាមានប្រសិទ្ធភាព ចំពោះស្ថានភាពតឹងតែងមួយចំនួន ។
៣. ជម្ងឺបេះដូង
ការបន្តមានអារម្មណ៍មួម៉ៅ គឺអាចធ្វើអោយអ្នកមានស្ត្រេសជាប្រចាំ។ ហើយជាលទ្ធផល វាអាចនឹង បណ្តាល អោយអ្នកមានជម្ងឺបេះដូង បានផងដែរ។ ជាការពិត វាត្រូវបានគេអះអាងថា មនុស្សដែលឧស្សាហ៍ ខឹងច្រើន គឺងាយនឹង រងគ្រោះពីជំងឺបេះដូង ជាងមនុស្សធម្មតា។ អ្នកគួរ អនុវត្តនូវ វិធីសាមញ្ញៗ មួយចំនួន ក្នុងការបង្ការនូវ បញ្ហាទាំងនេះ ។
៤. ជម្ងឺធ្លាក់ទឹកចិត្តក្នុងកម្រិតស្រាល
អារម្មណ៍មួម៉ៅក្តៅក្រហាយ ក៏នឹងអាច បណ្តាលអោយ អ្នកមានជម្ងឺធ្លាក់ទឹកចិត្ត ក្នុងកម្រិតស្រាល នាក្នុង ពេលខ្លះបានផងដែរ។ ស្ត្រេស និង កំហឹង គឺមានទំនាក់ទំនងគ្នាបាន យ៉ាងល្អ ដែលពួកវា អាចនឹង ជះឥទ្ធិពលជាអវិជ្ជមាន ចំពោះសុខភាពរបស់អ្នកបាន។ វាជាការប្រសើរ ក្នុងការ រក្សាអារម្មណ៍អោយ ស្ងប់ស្ងាត់ និង អនុវត្តនូវ វិធីបន្ធូរអារម្មណ៍។ ជម្ងឺធ្លាក់ទឹកចិត្ត ក៏អាចនឹងបណ្តាលអោយ មានបញ្ហា សុខភាពដទៃទៀត នៅក្នុងរាងកាយបានផងដែរ ។
៥. ជម្ងឺលើសសម្ពាធឈាម
កំហឹង និង អារម្មណ៍មួម៉ៅ គឺជាមូលហេតុដ៏ចំបងពីរយ៉ាង ដែលនឹងធ្វើអោយអ្នក មានជម្ងឺលើសសម្ពាធ ឈាមបាន។ វាជាការចាំបាច់ ក្នុងការរក្សាអោយកម្រិតនៃសម្ពាធឈាមរបស់អ្នក ស្ថិតក្នុងដំណាក់កាល គ្រប់គ្រងបាន ឬ ក៏វាអាចនឹងបង្កអោយមានបញ្ហាផ្សេងទៀត ចំពោះសុខភាពបានផងដែរ ។
៦. ការវាយប្រហាររបស់ភាពថប់បារម្ភ
មនុស្សដែលមានអារម្មណ៍មួម៉ៅ ក៏នឹងអាចរងគ្រោះបានផងដែរ អំពីបញ្ហានៃការថប់បារម្ភ ។ ពួកគេអាច នឹង មានអារម្មណ៍ភ័យខ្លាច ដោយសារតែរឿងតូចតាចមួយ ។ វាក៏នឹងជះឥទ្ធិពលផងដែរ ដល់ ស្ថានភាពផ្លូវចិត្តរបស់អ្នក ។ មានមនុស្សមួយចំនួន ក៏បានប្រឈមផងដែរ ទៅនឹង ការវាយប្រហារ របស់ ភាពតក់ស្លុត ដោយសារតែ អារម្មណ៍ក្រេវក្រោធនេះ ។
៧. មានជំងឺជារឿយៗ
ការមានអារម្មណ៍មិនល្អ អាចនឹងធ្វើអោយអ្នកមាន ជម្ងឹជាញឹកញាប់ ដែលនឹង អាចកើតមានរួមគ្នា ជាមួយនឹង ស្ត្រេស។ វានឹង ជះឥទ្ធិពល ដល់ ប្រព័ន្ធភាពសាំនៃរាងកាយរបស់អ្នក ។ វិធីដ៏ប្រសើរ បំផុត ក្នុងការគ្រប់គ្រងបញ្ហានេះ គឺអ្នកត្រូវចេះ គ្រប់គ្រងស្ថានភាពស្រេ្តស របស់អ្នក។
ប្រសិនបើអ្នកមានអារម្មណ៍ខឹងក្រោធ នោះអ្នកត្រូវចាប់ផ្តើម គិតពី ផលរំខានរបស់វា ។ ធ្វើការសម្រាក និង រក្សាអោយកម្រិតស្ត្រេស របស់អ្នក ស្ថិត ក្នុងដំណាក់កាលគ្រប់គ្រងបាន ។វិធីនឹង អាចជួយអ្នក ក្នុងការ កាត់បន្ថយ អារម្មណ៍មួម៉ៅនេះបាន ៕ ប្រភព៖ health