កីឡា

តារា​សំណាង Pogba ប្ដូរ​ចូល​​៣​នាទី ទាត់​ចូល​មួយ​គ្រាប់​គត់​ជួយ United ឈ្នះ AC Milan

Paul Pogba បាន​ត្រឡប់​ជា​ពី​របួស​វិញ ​​ជួយ Manchester United បាន​​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុងក្រោយ Europa League បន្ទាប់​ពី​ឈ្នះ​ជើង​ទី​ពីរ ១-០ លើ AC Milan។

កីឡាករ​សញ្ជាតិ​បារាំង​រក​បាន​គ្រាប់​ជ័យជម្នះ​​ទល់​នឹង Milan ក្នុង​កីឡដ្ឋាន San Siro ត្រឹម​៣​នាទី​បន្ទាប់​ពី​ប្ដូរ​ចូល​ក្នុង​វគ្គ​ទី​ពីរ។ ​ការ​ប្រកួត​កាល​ពី​ជើង​ទី​មួយ​ ក្នុង​ទឹក​ដី​របស់ Man Utd ក្រុម​ទាំង​ពីរ​ស្មើ​គ្នា ១-១។ ដូច្នេះ​សរុប​ទាំង​ពីរ​ជើង​ United ឈ្នះ AC Milan ២-១។

នេះ​គឺ​ជា​ការ​បង្ហាញ​ខ្លួន​ដំបូង​របស់ Pogba វ័យ​២៨​ឆ្នាំ​​ក្នុង​ពាន Europa League រដូវ​កាល​នេះ បន្ទាប់​ពី​ត្រឡប់​ជា​ពី​របួស​​ភ្លៅ។ ចប់​ការ​ប្រកួត​នេះ​លោក Ole Gunnar Solskjaer បាន​សរសើរ Pogba ជា​កីឡាករ​មាន​គុណភាព និង​ប្រឹងប្រែង​លេង​ ធ្វើ​ឲ្យ​ការ​ប្រកួត​មាន​ការ​ប្រែប្រួល៕

Most Popular

To Top