ញូវយ៉ក៖ការសិក្សាស្រាវជ្រាវបានបង្ហាញថា ការទទួលទានអាហារ កែច្នៃជាច្រើនមុខរួមទាំងនំក្រអូប បង្អែម សូកូឡា និងប៊ឺហ្គឺអាចបង្កើនហានិភ័យ នៃការស្លាប់ដោយសារជំងឺបេះដូងរហូតដល់៩ភាគរយឯណោះ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យញូវយ៉កបាន ប្រើទិន្នន័យពីការសិក្សាលើមនុស្សវ័យកណ្តាល ៣០០៣ នាក់ដើម្បីពិនិត្យតួនាទីនៃអាហារកែច្នៃលើជំងឺ សរសៃឈាមបេះដូង។ ក្រុមស្រាវជ្រាវបានរកឃើញថា ការប្រើប្រាស់អាហារកែច្នៃជ្រុលខ្ពស់ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃជំងឺបេះដូង ហើយវាកាន់តែអាក្រក់អ្នកញ៉ាំកាន់តែច្រើន។
លោក Filippa Juul អ្នកដឹកនាំការស្រាវជ្រាវបាននិយាយថា ការរកឃើញរបស់យើងបន្ថែមនូវភស្តុតាងបង្ហាញពីគុណប្រយោជន៍សម្រាប់សរសៃឈាមបេះដូង នៃការដាក់កម្រិតលើអាហារកែច្នៃ។ ការទទួលទានភេសជ្ជៈមានជាតិកាឡូរីទាប និងអាហារសម្រន់ អាហារដែលមានសុខភាពល្អរួមមានធញ្ញជាតិ និងប្រូតេអ៊ីនក៏ត្រូវបានផ្សារ ភ្ជាប់ទៅនឹងការកើនឡើងហានិភ័យនៃជំងឺបេះដូងផងដែរ។
នៅពេលអាហារកែច្នៃវាអាចដកសារធាតុចិញ្ចឹមល្អៗ និងអត្ថប្រយោជន៍ផ្សេងៗទៀតពីធម្មជាតិ ខណៈពេលដែលបន្ថែមសារធាតុចិញ្ចឹមមិនមាន អត្ថប្រយោជន៍ និងសារធាតុបន្ថែមអាហារ ចំណែកការកែច្នៃក៏ផ្លាស់ប្តូររចនាសម្ព័ន្ធរាងកាយ នៃអាហារផងដែរ។
ការទទួលទានអាហារកែច្នៃជ្រុលមានទំនាក់ទំនងជាមួយ ស្ថានភាពសុខភាព និងបញ្ហាមួយចំនួន រួមទាំងការលើសទម្ងន់ / ធាត់ លើសឈាម រោគសញ្ញារំលាយអាហារ ទឹកនោមផ្អែមប្រភេទទី២ និងឥឡូវជាជំងឺបេះដូង៕ដោយ៖លី ភីលីព