សុខភាព និង ផ្លូវភេទ

​គួរ​បង្ការ​ ការ​មាន​ផ្ទៃពោះ​ដូចម្តេច បើ​ស្រោម​រហែក ​ពេល​រួមភេទ​

ស្រោមអនាម័យ ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត ​ក្នុង​ការបង្កា​រ ការ​មាន​ផ្ទៃពោះ​ ដោយ​ចៃដន្យ ប៉ុន្តែ​អ្វី​ដែល​គួរអោយខ្លាច​នោះ ​គឺ​វា​អាចរ​ហែក​បាន ​។ ខណៈ​កំពុង​ប្រើ​ស្រោមអនាម័យ យក​ល្អ​គួរតែ​ពិនិត្យ​វា​ម្តង ​ហើយ​ម្តងទៀត​ ។ បើសិនជា​វា​រហែក​ ក្នុងដំណាក់កាល​សំខាន់ អ្នក​គួរតែ​បោះបង់​វា​ចោល ហើយ​ប្តូរ​មក​ប្រើ​ស្រោម​ថ្មី​វិញ ​។ ប៉ុន្តែ​បើសិនជា​ស្រោម​រហែក ហើយ​ទឹកកាម​ហៀរ​ចេញ ​ក្នុងពេល​រួមភេទ មានន័យ​ថា ​អ្នក​កំពុងតែ​ប្រឈម ​នឹង​ការ​មាន​ផ្ទៃពោះ​ដោយ​ចៃដន្យ​ហើយ​ ។ នេះ​គឺជា​មធ្យោបាយ​មួយចំនួន​ ដែល​អ្នក​អាច​ព្យាយាម និង​បង្កា​រការ​មាន​ផ្ទៃពោះ ​បាន​បើសិនជា​ស្រោម​រហែក​។​

​ជំនះ​ការ​មាន​ទឹកកាម​ច្រើន​

​ចូរ​ធ្វើ​ប្រាប់​ខ្លួនឯង​ភ្លាមៗ ​បើសិន​ជា​អ្នក​គ្រាន់ តែ​សង្ស័យថា ​ស្រោមរ​ហែក​ហើយ​។ ការ​អង្គុយ ឬ​ឈរ​អោយ​ត្រង់​ខ្លួន ​អាច​ជួយ​អោយ​អ្នក​បង្កា​រ ការ​មាន​ផ្ទៃពោះ​បាន​ ។ មិន​ត្រូវ​អោយ​មេ​ជីវិត​ឈ្មោល​ ចូលដល់​ទ្វារមាស​ឡើយ ហើយ​ចូរ​ក្រោកឈរ​ភ្លាម ហើយ​ដើម្បី​ប្រើ​ទំនាញផែនដី ​ជួយ​អ្នក ​។​

​មធ្យោបាយ​ផ្សេង​មួយទៀត ​ក្នុង​ការចៀសវាង​កុំអោយ​មាន​ផ្ទៃពោះ ​ពេល​ស្រោម​រហែក ​គឺ​ការសម្អាត​ទឹកកាម ​ដែលមាន​ច្រើន​ក្នុង​ទ្វារមាស​ ។ ចូរ​ចាំ​ថា ឱកាស​ក្នុង​ការ​មាន​ផ្ទៃពោះ​ អាស្រ័យ​ទៅលើ​បរិមាណ​ មេ​ជីវិត​ឈ្មោល​ចូល​ក្នុង​ទ្វារមាស​ ។​

​ប្រើ​វិធី​ពន្យា​កំណើត​បន្ទាន់​
​បើសិនជា​ស្រោម​រហែក ការពន្យា​កំណើត​បន្ទាន់ ​អាច​ផ្តល់​ជា​ឱកាស​ទី​ពីរ ​ក្នុងការ​កុំអោយ​មាន​ផ្ទៃពោះ​បាន ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ថ្នាំ​ពន្យា​កំណើត​បែបនេះ​អាច​ប្រើ​បាន​ដោយ​មិន​បាច់ ​មាន​វេជ្ជបញ្ជា​ទេ ប៉ុន្តែ​យក​ល្អ​គួរតែ​ពិគ្រោះ​ ជាមួយ​គ្រូពេទ្យ​ដែរ ជាពិសេស​បើសិនជា​អ្នកមាន ​អាយុ​ក្រោម ១៨​ឆ្នាំ​។ ចូរ​ប្រាកដថា អ្នក​ប្រើ​ថ្នាំ​ពន្យា​កំណើត​ បន្ទាន់​នេះ​មុន ៧២​ម៉ោង ​ក្រោយ​ពី​បាន​រួម​ភេទ​ ដោយ​មិន​មាន​ការការពារ​អ្វី​ទាំងអស់​ ។ បើសិនជា​ប្រើ​ក្រោយ ៧២​ម៉ោង​គឺ​គ្មាន​ប្រសិទ្ធភាព​ទេ​ ។ អង្គការ​សុខភាព​ស្ត្រី​ភាគច្រើន ​ណែនាំ​ថា ស្ត្រី​ត្រូវ​តែ​ទិញ​ថ្នាំ​ពន្យា​កំណើត ​បន្ទាន់​អោយ​ហើយ​មុន​ពេល​ត្រូវ ការ​វា​ដើម្បី​ជា​ការត្រៀមខ្លួន​រួច​ជា​ស្រេច​ ។ ​

​អ្នកឯកទេស​បា​ណែនាំ​ថា យក​ល្អ​គួរតែ​ប្រើ​វិធី​ពន្យា​កំណើត​ ទាំង​ពីរ​ប្រភេទ​នេះ ទោះបីជា​ប្រើ​មួយ​បរាជ័យ វិធី​មួយទៀត ​ក៏​អាច​បង្កា​រការ​មាន​ផ្ទៃពោះ​បានដែរ​៕​

Most Popular

To Top