សុខភាព និង ផ្លូវភេទ

បញ្ហា​ផ្លូវភេទ​ របស់​បុរស ​ដែល​កើតមាន ​ជា​ញឹកញាប់ ​មាន​អ្វីខ្លះ​?

​បញ្ហា​ផ្លូវភេទ ​របស់​បុរស​មាន​ន័យ​ថា ជា​បញ្ហា ឬ​ភាព​គ្មាន​សមត្ថភាព​ទាំងឡាយណា​ ដែល​កំពុងតែ​កើត​ឡើង​នៅក្នុង​ផ្នែក​ណាមួយ​ នៃ​រាងកាយ​ដែល​ធ្វើអោយ​រាំងស្ទះ​ដល់​ការសប្បាយ​ដោយ​សកម្មភាព​ផ្លូវភេទ​របស់​ដៃគូរ​រួមភេទ​ទាំង​ពីរ​នាក់​។ បុរស​ច្រើន​តែ​មាន​បញ្ហា​ជាងគេ​ជាមួយ​នឹង ការ​ងាប់​លិង្គ ,​ភាពមិនធម្មតា​នៃ​ការបាញ់​ទឹកកាម ឬ​ឈាប់​ចេញ​ទឹកកាម​ពេក​, ទឹកកាម​បាញ់​ឡើង​ទៅលើ​ចូល​ផ្លោក​នោម និង ភាព​មិន​មាន​ចំណង់​ផ្លូវភេទ​។

​ថ្វី​បើ​បញ្ហា​ទាំងឡាយ​ នៃ​ការ​អសម្តត្ថភាព​ផ្លូវភេទ ​តែងតែ​អាចព្យាបាល ​បាន​ភាគច្រើនក៏​ដោយ ក៏​មាន​មនុស្ស​ជាច្រើន​មាន​ការអៀនខ្មាស ​ក្នុងការ​និយាយ​វា​ដោយ​ បើកចំហ​រណាស់​ ។ ការ​ដែល​និយាយ​ប្រាប់​កាន់តែច្បាស់​អំពី​បញ្ហា​សុខភាព​ផ្លូវភេទ ​ជាមួយ​នឹង ​ជម្រើស​ព្យាបាល ​ដែល​អាច​ធ្វើបាន​នោះ​នឹង​ជួយ​អោយ​ប្រាកដថា​បុរស​ម្នាក់​នោះ​ នឹង​មាន​ភាព​កាន់ តែ​ប្រសើ​ជាង​មុន​បាន​ ។

​បញ្ហា​ផ្លូវភេទ​របស់​បុរស​

​ងាប់​លិង្គ​
​ការ​ងាប់​លិង្គ​មានន័យ​ថា ​បុរស​មិន​អាច​ធ្វើអោយ​លិង្គ ​ឡើង​រឹង​បាន ឬ​មិន​អាច​រក្សា​ការ​រឹង​នោះ ​អោយ​បាន​យូរ​គ្រប់គ្រាន់ ​ក្នុងការ​រួមភេទ ​។ វា​អាច​កើតឡើង ​ដោយសារតែ​បញ្ហា​ផ្លូវកាយ និង​ផ្លូវចិត្ត​។ ជំងឺ​ដូចជា​ក្រិន​រឹង​សរសៃឈាម ​ដែល​វា​ទៅ​រំខាន​ដល់​ លំហូរ​ឈាម​ធម្មតា​, ជំងឺ​រ៉ាំរ៉ៃ​, ការប្រើប្រាស់​ថ្នាំ​, សរសៃប្រសាទ​ខុសធម្មតា និង​ជំងឺ​មួយ​ប្រភេទ​ឈ្មោះថា Peyronie’s Disease ដែល​វា​បន្សល់​នូវ​ជាលិកា ​សន្លាក់​នៅក្នុង​លិង្គ សុទ្ធតែ​ជា​មូលហេតុ​រាងកាយ ​នៃ​ការ​ងាប់​លិង្គ​ទាំងអស់​។ ចំពោះ​មូលហេតុ​ផ្លូវចិត្ត​វិញ​មានដូចជា ស្ត្រេ​ស​, បាក់​ទឹកចិត្ត និង​ការ​ថប់​អារម្មណ៍ ឬ​ខ្លាច​ថា​មិន​អាច​រួម​ភេទ ​បាន​យ៉ាង​ល្អ​។

​ការបាញ់​ទឹកកាម​មិន​ធម្មតា​

ឆាប់​ចេញ​ទឹកកាម​ពេក ​៖ នៅពេល​ការបាញ់​ទឹកកាម​ឆាប់​កើតឡើង ​ពេក​ទាំង​មុន ឬ​សូក​បញ្ចូល​លិង្គ​បាន​បន្តិច សុទ្ធ​ជា​ជា​បញ្ហា​មួយ​នេះហើយ​។​
​មិន​អាច​បាញ់​ទឹកកាម​បាន ​៖ នេះ​គឺជា​បញ្ហា​មួយ ​ដែល​ការបាញ់​ទឹកកាម ​កើតឡើង​យូរពេក​។​
​បាញ់​ទឹកកាម​ឡើង​ទៅ​ផ្លោក​នោម​វិញ​ ៖ មានន័យ​ថា ដល់​ពេល​បាញ់​ទឹកកាម វា​មិន​បាញ់​ចេញ​តាម​បង្ហួរនោម បែរជា​បាញ់​ឡើង ទៅ​ក្នុង​ផ្លោក​នោម​ទៅវិញ​។​
​ការ​ឆាប់​ចេញ​ទឹកកាម​ពេក​ជា​បញ្ហា​ផ្លូវភេទ​ ដែល​កើតមាន​ជា​ញឹកញាប់​បំផុត​លើ​បុរស ហើយ​វា​ក៏​បង្កឡើង​ ដោយ​ការ​ថប់​អារម្មណ៍ ​នៅពេល​រួមភេទ​ផងដែរ​។ ការ​ឆាប់​ចេញ​ទឹកកាម​ពេក ឬ​មិន​អាច​បាញ់​ទឹកកាម​ចេញ ​បណ្តាល​មក​ពី​ក្រោយ​ការ​រ​ប៉ះទង្គិច​ផ្លូវចិត្ត​, កង្វះ​ការទាក់ទាញ​សម្រាប់ ​ដៃគូរ​រួមភេទ ។ ការបាញ់​ទឹកកាម​ឡើងទៅ​ក្នុង​ផ្លោក​នោម​ជា​បញ្ហា​ តែងតែ​កើតមាន​ជា​ញឹកញាប់​បំផុត ​ទៅលើ​បុរស​មាន​ជំងឺ​ទឹកនោម​ផ្អែម ​ព្រោះ​ពួកគេ​មាន​បញ្ហា​សរសៃប្រសាទ​ដោយ​បង្ក​ឡើង​ដោយ​ជំងឺ​នេះ​។ វា​ក៏​កើតឡើង​ដែរ​លើ​បុរស​ ដែល​បាន​វះកាត់​ផ្លោក​នោម ឬ​ក្រពេញប្រូ​ស្តាត​។

​មិន​មាន​ចំណង់​ផ្លូវភេទ​

​បើ​យើង​និយាយ​អោយ​សាមញ្ញ ​ទៅ​ការ​ដែល​គ្មាន​ចំណង់​ផ្លូវភេទ​មានន័យ​ថា ជា​ការថយចុះ​នៃ​ការចង់​ធ្វើ ​សកម្មភាព​ផ្លូវភេទ​។ រឿង​នេះ​បណ្តាលមកពី​កត្តា​ផ្លូវចិត្ត​ដូចជា ការ​ថប់​អារម្មណ៍ ឬ​បាក់​ទឹកចិត្ត ហើយ​កត្តា​ផ្លូវកាយ​វិញ​គឺ ជំងឺ​ទឹកនោម​ផ្អែម​, ជំងឺ​លើ​រាងកាយ​, សម្ពាធ​ឈាម​ឡើង​ខ្ពស់​, ផល​រំខាន​របស់​ថ្នាំ និង​មាន​បញ្ហា​ខាង​ទំនាក់ទំនង​ ។

​ការព្យាបាល​ប​ញ្ហ​សុខភាព ​ផ្លូវភេទ​របស់​បុរស​

​បញ្ហា​ផ្លូវ​ភេទបុរស ​ជាច្រើន​អាច​ព្យាបាល ​បាន​តាមរយៈ​ការរកឃើញ ​នូវ​មូលហេតុ​ផ្លូវកាយ ឬ​ផ្លូវចិត្ត​របស់​គេ ​។ ការព្យាបាល​មានដូចជា​៖

ការព្យាបាល​ជំងឺ​ជាក់លាក់ ​៖ ការព្យាបាល​ជំងឺ ​ដែល​ជា​ដើមហេតុ ​គឺជា​ការព្យាបាល​មូលហេតុ ​នៃ​បញ្ហា​ផ្លូវភេទ​នោះ​ហើយ​។​
ការប្រើ​ថ្នាំ​ជា​អ័រម៉ូន​បំប៉ន ​៖ បុរស​ដែល​មាន​កម្រិត​អ័រម៉ូន Testosterone ចុះ​ទាប​អាចនឹងទទួល​បាន ​អត្ថប្រយោជន៍​ពី​ការព្យាបាល​ ដោយ​ប្រើ​អ័រម៉ូន Testosterone ជា​ប្រភេទ​ថ្នាំ​បំប៉ន​ ។​
​ការព្យាបាល​ចិត្តសាស្ត្រ​ ៖ ការអប់រំ​បុរស​ម្នាក់​អំពី​ការ​រួមភេទ និង​អាកប្បកិរិយា​ផ្លូវភេទ​អាចជួយ​អោយ​ គាត់​យក​ឈ្នះ​ភាពភ័យខ្លាច និង​ភាពអសន្តិសុខ​របស់គាត់​បាន​ ។ ចូរ​ចាប់ផ្តើម​ដោយ​ការ​និយាយប្រាប់​ដៃ គូរ​របស់​អ្នក​អំពី​អ្វី​ដែល​អ្នកមាន​អារម្មណ៍ ​ចំពោះ​ការធ្វើ​សកម្មភាព​ផ្លូវភេទ និង​យក​ឈ្នះ​រណាំង​ផ្លូវ​ចិត្ត​អោយបាន​ ។​
ជំនួយ​ខាង​មេកានិច ​៖ ការប្រើ​ឧបករណ៍​ពង្រីក​លិង្គ ​អាច​នឹង​មាន​ប្រយោជន៍ ​ចំពោះ​បុរស​ណា​ដែល​ងាប់​លិង្គ​។​
បញ្ហា​សុខភាព​របស់​បុរស ​ដែល​កើតឡើង​ជា ​ញឹកញាប់​នោះ ​គឺជា​ការ​មាន​ទុក្ខ​កង្វល់​ដ៏​ធ្ងន់ធ្ងរ ហើយ​អាច​នឹង​ធ្វើអោយ​ទំនាក់ទំនង​ មាន​បញ្ហា​បាន​ទៀត​បើសិនជា​ទុក្ខ​កង្វល់​នោះ​ កើតឡើង​ជាប់​រហូត ​។ បើសិន​ជា​បញ្ហា​ទាំងឡាយ​កើតឡើង​យូរពេក យក​ល្អ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ស្វែងរក​រោគវិនិច្ឆ័យ និង​ការព្យាបាល​ទៅ​៕ សុខភាព

Most Popular

To Top