សុខភាព និង ផ្លូវភេទ

ការសិក្សាព្រមាន​ ៖ ក្មេង ២/៣ ចំណាយពេលល្ងាច និងចុងសប្តាហ៍ សំឡឹងមើលអេក្រង់ រហូតដល់ ៤ ក្នុងពេលតែមួយ

អង់គ្លេស ៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ការប្រើប្រាស់ឧបករណ៍ ជាច្រើននៅពេលតែមួយ ដូចជាស្មាតហ្វូនកុំព្យូទ័រ និងទូរទស្សន៍ដែលគេហៅថា “ ជង់លើអេក្រង់” គឺជាទម្លាប់ដែលកំពុងតែកើនឡើង សម្រាប់កុមារនៅចក្រភពអង់គ្លេស នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

ក្រុមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Leicesteបានតាមដាន ទម្លាប់អេក្រង់របស់ក្មេងស្រី អង់គ្លេស ចំនួន ៨១៦ នាក់ មានអាយុចន្លោះពី ១១ ទៅ ១៤ ឆ្នាំ។ ពួកគេបានរកឃើញថា ៥៩ ភាគរយ នៃក្មេងស្រីបានប្រើកញ្ចក់ អេក្រង់២ ឬច្រើនក្នុងពេលដំណាលគ្នា នៅថ្ងៃធ្វើការ បន្ទាប់ពីចេញពីសាលារៀន ប៉ុន្តែតួលេខនេះឈានដល់ ៦៥ ភាគរយនៅពេលល្ងាចថ្ងៃធ្វើការ ។
ជាង ២ ភាគ ៣ – ៦៨ ភាគរយប្រើអេក្រង់២ ឬច្រើនដំណាលគ្នានៅចុងសប្ដាហ៍ ខណៈ ៣៦ ភាគរយនិយាយថា ពួកគេប្រើអេក្រង់ច្រើននៅលើគ្រែ។ ក្មេងស្រីខ្លះបានសារភាពថា បានប្រើប្រាស់អេក្រង់ច្រើន ដល់ទៅ ៤ ដងក្នុងពេលតែមួយ ខណៈអេក្រង់កាន់តែខ្លាំងឡើង ក្លាយជាផ្នែកសំខាន់មួយ នៃជីវិតយុវវ័យ ។

អ្នកស្រាវជ្រាវ ក៏បានកំណត់ទំនាក់ទំនង រវាងការប្រើប្រាស់អេក្រង់ខ្ពស់ និង កម្រិត នៃការគេង និងសកម្មភាពរាង កាយទាបក៏ដូចជាសន្ទស្សន៍ម៉ាស រាងកាយខ្ពស់ (BMI) ។ ការស្រាវជ្រាវ ដែលត្រូវបាន ចេញផ្សាយ Acta Paediatrica ដឹកនាំដោយអ្នកស្រាវជ្រាវ នៅមជ្ឈមណ្ឌលស្រាវជ្រាវ ជំងឺទឹកនោមផ្អែម នៃសាកលវិទ្យាល័យ Leicester ។

វាត្រូវបានធ្វើឡើងមុន ពេលមានការរីករាលដាល នៃ ជំងឺរាតត្បាត នាពេលបច្ចុប្បន្ន ដែលកំពុងព្រួយបារម្ភ ដោយខ្លួនឯង ពីព្រោះអាកប្បកិរិយា មិនស្រួលទាក់ទង នឹងការមើលអេក្រង់មួយ ត្រូវបានគេគិតថាបានកើនឡើង ។ ក្រុមអ្នកជំនាញបានព្រមានថា ការកើនឡើងនូវអាកប្បកិរិយា មិនសូវស្រួលទាក់ទងនឹងជំងឺទឹកនោម ផ្អែម ប្រភេទទី ២ ដែលរាងកាយមិនផលិត អាំងស៊ុយលីនគ្រប់គ្រាន់ ឬកោសិការបស់រាង កាយមិនមានប្រតិកម្ម ចំពោះអាំងស៊ុយលីន ។

អ្នកនិពន្ធសិក្សា Melanie Davies ជាសាស្ត្រាចារ្យ ផ្នែកថ្នាំទឹកនោមផ្អែម នៅសាកលវិទ្យាល័យ Leicester បាននិយាយថា គួរឲ្យស្តាយការ សិក្សានេះរម្លឹកយើងថា យើងកំពុងស្ថិតក្នុងគ្រោះថ្នាក់ នៃការបង្កើតក្មេងជំនាន់ក្រោយ ៕ដោយ៖លី ភីលីព

Most Popular

To Top