សុខភាព និង ផ្លូវភេទ

ភាពរឹងមាំឥណ្ឌា៖ ក្រុមហ៊ុនចិន ធ្វើការថែមម៉ោង ដើម្បីជួយឥណ្ឌា ប្រឆាំងមេរោគ COVID-19

ZHENGZHOU៖ ដោយសេចក្តីប្រាថ្នា ចង់ក្លាយជានិស្សិត ផ្នែកវេជ្ជសាស្ត្រ នៅសាកលវិទ្យាល័យនេះ កញ្ញា Devyanshi ជនជាតិឥណ្ឌាអាយុ ១៨ ឆ្នាំ មកពីទីក្រុងដេលី ប្រទេសឥណ្ឌា មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការរីករាលដាល នៃមេរោគ COVID-19 នៅក្នុងប្រទេសរបស់នាង យោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

កញ្ញា បាននិយាយនៅក្នុងបទសម្ភាសន៍ តាមវីដេអូជាមួយស៊ីនហួ កាលពីពេលថ្មីៗនេះថា ប្រទេសឥណ្ឌាកំពុងប្រឈម នឹងស្ថានភាពធ្ងន់ធ្ងរ។ កញ្ញាបានបន្តថា មានការខ្វះខាតយ៉ាងខ្លាំង នៃបំពង់ខ្យល់ស៊ីឡាំង អុកស៊ីសែន ថ្នាំ និងសម្ភារៈវេជ្ជសាស្ត្រផងដែរ ធ្វើឲ្យប្រជាជនស្លាប់យ៉ាងច្រើន ដោយសារបញ្ហានេះ។

ប្រទេសឥណ្ឌា គឺជាប្រទេសទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលបានកត់ត្រាករណី ជាង២០លានករណី នៃមេរោគCOVID-19 ។ កាលពីថ្ងៃសុក្រ វាបានកត់ត្រានូវចំនួនករណីថ្មី ចំនួន ៤១៤.១៨៨ ករណីក្នុងរយៈពេល ២៤ ម៉ោងកន្លងមកច្រើនជាង ៣០ ម៉ឺនដង ក្នុងមួយថ្ងៃរយៈពេលកន្លះខែ ជាប់ៗគ្នា ហើយចំនួនអ្នកស្លាប់កើនឡើង ដល់ ២៣០,០០០ នាក់។ កញ្ញា Devyanshi សង្ឃឹមថា ឥណ្ឌាអាចស្វែងរកជំនួយ ពីប្រទេសដទៃទៀត ហើយនាងមិននៅម្នាក់ឯងទេ។

យោងតាមឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសឥណ្ឌា លោក Sun Weidong បានឲ្យដឹងថា ចាប់តាំងពីខែមុនប្រទេសចិន បានផ្តល់ម៉ាស៊ីនផ្លុំខ្យល់ជាង ៥,០០០ គ្រឿង ម៉ាស៊ីនអុកស៊ីសែន ច្រើនជាង ២១.០០០គ្រឿង របាំងមុខជាង ២១,៤៨ លាន និងថ្នាំចំនួន ៣.៨០០ តោន។

លោកបានសរសេរតាមប្រព័ន្ធ Tweeted កាលពីថ្ងៃសៅរ៍ថា ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ជើងហោះហើរដឹកទំនិញ ចំនួន ៦១ ត្រូវបានប្រតិបត្ដិការ ពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌា ដោយដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ផ្សេងៗ ត្រូវការជាចាំបាច់ សម្រាប់ប្រទេសឥណ្ឌា៕ ដោយ៖លី ភីលីព

Most Popular

To Top