សុខភាព និង ផ្លូវភេទ

អាហារអនាគត? អ្នកវិទ្យាសាស្ត្រ៖ មនុស្សបរិភោគដង្កូវ ជារបបអាហារ របស់ពួកគេ នាពេលអនាគត ដើម្បីចៀសវាង កង្វះអាហារូបត្ថម្ភ

អង់គ្លេស៖ យោងតាមរបាយការណ៍ថ្មី បានឲ្យដឹងថា មនុស្សជាតិនឹងត្រូវបរិភោគ សារធាតុម៉ាញ៉េស្យូម មានក្នុងសត្វដង្កូវ ដែលជាអាហារពិសេសប្លែក និងរបបអាហារ ដើម្បីចៀសវាងកង្វះអាហារូបត្ថម្ភ នាពេលអនាគតរបស់ពួកគេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ក្រុមអ្នកស្រាវជ្រាវអង់គ្លេស និយាយថា អាហារប្រភពដើមរុក្ខជាតិ ដែលបរិភោគជាប្រពៃណី ដូចជាស្រូវពោត ផ្លែឈើ បន្លែ និងអាហារប្រភព សាច់ដូចជាសាច់ត្រី និងស៊ុតជាដើមត្រូវបានប៉ះពាល់ ទៅនឹងភាពតានតឹងស្រួចស្រាវ និងរ៉ាំរ៉ៃផ្សេងៗ។ ទាំងនេះរួមមានសត្វល្អិត និងជំងឺក៏ដូចជាការផ្លាស់ប្តូរបរិស្ថាន បណ្តាលមកពីការប្រែប្រួល អាកាសធាតុដែលជំរុញ ដោយមនុស្ស។

ពួកគេនិយាយថា ដំណោះស្រាយគឺដើម្បីធ្វើកសិកម្ម (សត្វល្អិតដង្កូវ) សត្វរុយនៅផ្ទះ និងដង្កូវក្នុងកម្រិតដ៏ធំមួយ សម្រាប់ការប្រើប្រាស់ របស់មនុស្ស។ សត្វល្អិតត្រូវបានគេដឹងថា សម្បូរទៅដោយជាតិប្រូតេអ៊ីន សារធាតុចិញ្ចឹមប៉ូតាស្យូម ម៉ាញ៉េស្យូម និងអាស៊ីតខ្លាញ់៣ដង ច្រើនជាងអូមេហ្គា ៣ នៅក្នុងត្រីសាលម៉ុង។

ពួកវាត្រូវបានដាក់លក់ នៅក្នុងផ្សារទំនើប មួយចំនួនរួចទៅហើយ ជាអាហារសម្រន់ពិសេស ប៉ុន្តែអ្នកវិទ្យាសាស្ត្រ មកពីសាកលវិទ្យាល័យ Cambridge និយាយថា យើងនឹងត្រូវបង្កើន ផលិតកម្មដើម្បីកាត់បន្ថយ កង្វះអាហារូបត្ថម្ភពិភពលោក ដែលជាវិបត្តិមនុស្សធម៌ ដ៏ធំបំផុតមួយ៕ ដោយ៖លី ភីលីព

Most Popular

To Top