អង់គ្លេស៖ ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សលើសទម្ងន់ ជាងពាក់កណ្តាលប្រឈមនឹងការរើសអើងដោយសារតែទំហំរបស់ពួកគេ ជាពិសេសនោះសមាជិកគ្រួសាររបស់ពួកគេ គឺជាអ្នកធ្វើខុសធំបំផុតនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញថា អ្នកដែលមានស្លាកស្នាមទម្ងន់ងាយនឹងចៀសវាងការថែរក្សាសុខភាពដោយសារតែខ្វះការយកចិត្តទុកដាក់ពីគ្រូពេទ្យ។ ក្នុងអំឡុងពេលកុមារភាព និងវ័យជំទង់គឺនៅពេលអ្នកដែលត្រូវបានស្ទង់មតិបាននិយាយថា ពួកគេបានស៊ូទ្រាំនឹងការរើសអើងបំផុត។
នៅចក្រភពអង់គ្លេសជំងឺធាត់គឺជាបញ្ហាទូទៅមួយត្រូវបានប៉ាន់ស្មានថា អាចប៉ះពាល់ដល់មនុស្សពេញវ័យរហូតដល់១ភាគ៤ និង១ភាគ៥នៃកុមារ។ NHS បានពន្យល់ថា វាមានសារសំខាន់ខ្លាំងណាស់ក្នុងការចាត់វិធានការដើម្បីដោះស្រាយភាពធាត់លើសទម្ងន់ ព្រោះវាក៏បណ្តាលឲ្យមានការផ្លាស់ប្តូររូបរាងជាក់ស្តែង វាអាចនាំឲ្យមានស្ថានភាពធ្ងន់ធ្ងរ និងអាចគំរាមកំហែងដល់អាយុជីវិត។
ភាពធាត់លើសទម្ងន់បង្កឲ្យជំងឺទាំងនេះរួមមាន ជំងឺទឹកនោមផ្អែមប្រភេទទី ២ ជំងឺសរសៃឈាមបេះដូង ជំងឺមហារីកមួយចំនួនដូចជាមហារីកសុដន់ និងមហារីកពោះវៀន និងជំងឺដាច់សរសៃឈាមខួរក្បាល។ ភាពធាត់ក៏អាចជះឥទ្ធិពលដល់គុណភាពនៃជីវិតរបស់អ្នក និងនាំឲ្យមានបញ្ហាផ្លូវចិត្តដូចជាការធ្លាក់ចុះ និងការគោរពខ្លួនឯងទាប៕ដោយ៖លី ភីលីព


