សុខភាព និង ផ្លូវភេទ

ការស្រាវជ្រាវ ៖មនុស្សធាត់ផឹកស្រា មានហានិភ័យខ្ពស់ នៃជំងឺថ្លើម បើទោះបីជាផឹក ដោយមានទំនួលខុសត្រូវ ក៏ដោយ

ស៊ីដនី៖ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា មនុស្សលើសទម្ងន់ ឬមនុស្សធាត់ ដែលផឹកស្រា ទោះបីជាពួកគេផឹកប្រកបដោយទំនួលខុសត្រូវ ក៏ដោយគ៏មានហានិភ័យខ្ពស់ នៃជំងឺថ្លើមជាងមនុស្សដែលមានទម្ងន់ធម្មតា ដែលផឹកដែរ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ទិន្នន័យវេជ្ជសាស្រ្តពីមនុស្សជិត ៥០០.០០០ នាក់ត្រូវបាន ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យស៊ីដនីពិនិត្យមើលដើម្បីផ្សារភ្ជាប់ទំនាក់ទំនង រវាងការធាត់ និងការទទួលទានសុរា។ ពួកគេបានរកឃើញថា ការលើសទម្ងន់ ឬធាត់គួរឲ្យកត់ សម្គាល់បង្កើនឥទ្ធិពលអាក្រក់នៃជាតិអាល់កុលលើជំងឺថ្លើម និងបង្កើនហានិភ័យនៃការស្លាប់។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ចំពោះអ្នកដែលផឹក ក្នុងការណែនាំជាតិអាល់កុលអ្នកចូលរួមត្រូវបានចាត់ថ្នាក់ថា ធាត់គឺមានហានិភ័យខ្ពស់ជាង ៥០ ភាគរយនៃជំងឺថ្លើម។ គ្រាន់តែទទួលទានគ្រឿងស្រវឹងលើស គោលការណ៍ ណែនាំ ១៤ មុខ គឺស្រាបៀរចំនួន ៦ ដបក្នុងមួយសប្តាហ៍បង្កើនហានិភ័យ នៃជំងឺថ្លើមខ្លាញ់ដល់ទៅ ៦០០ ភាគរយ។

ការស្រាវជ្រាវបានបង្ហាញថា ការណែនាំ នាពេលអនាគតស្តីពីបរិមាណជាតិអាល់កុល និងកម្រិតទទួលទានត្រូវបានណែនាំគួរគិត ទៅលើទម្ងន់របស់នរណាម្នាក់។ ពួកគេបានពិនិត្យមើលទិន្នន័យលើមនុស្សចំនួន ៤៦៥.៤៣៧ នាក់មានអាយុពី ៤០ ទៅ ៦៩ ឆ្នាំដែលបានចុះបញ្ជីនៅ UK Biobankរួមទាំងសុខភាព អាកប្បកិរិយា និងព័ត៌មានវេជ្ជសាស្ត្រ ប្រមូលបានក្នុងរយៈពេលប្រហែល ១០ ឆ្នាំ។

អ្នកស្រាវជ្រាវ Emmanuel Stamatakis បាននិយាយថា អ្នកដែលលើសទម្ងន់ ឬធាត់លើសទម្ងន់ បានផឹកត្រូវបានគេរកឃើញថា មានហានិភ័យខ្ពស់ នៃជំងឺថ្លើមបើប្រៀបធៀបទៅនឹងអ្នកចូលរួមក្នុងកម្រិត ទម្ងន់មានសុខភាពល្អ ដែលផឹកស្រាក្នុងកម្រិតតែមួយ៕ដោយ៖លី ភីលីព

Most Popular

To Top