សុខភាព និង ផ្លូវភេទ

តើ​មនុស្ស​ ដែល​មាន​ប្រភេទ ​ឈាម​A ​មាន​អត្តចរិត ​បែប​ណា​ទៅ​?

​យើង​អាច​សង្កេត​ដឹង ​ពី​ចរិត​របស់​មនុស្ស​ម្នាក់ ​បាន​តាមរយៈ​ប្រភេទ​ឈាម ​របស់​គេ​បាន ​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ ​នឹង​ប្រាប់​អ្នក​ពី​អត្តចរិត​របស់​មនុស្ស​ដែល​មាន​ឈាម​ប្រភេទ​A​។ តើ​មាន​ចរិត​បែប​ណា​ទៅ​ ?

​-គេ​គឺ​ជា​មនុស្ស ​ដែល​មើល​ធ្ងន់ ​លើ​យុត្តិធម៌ ភាពស្មើគ្នា​។​
​-ជា​បុគ្គល​ ដែល​មាន​ចរិត​រើស​អាហារ​បន្តិច ហើយ​ប្រសិន​ជា​គេ​នឹកឃើញ​ចង់​ញ៉ាំ​អ្វី ​នៅ​ពេល​ល្ងាច​ហើយ គេ​នឹង​សម្រេច​បំណង​នេះ ​ឲ្យទាន់​តែបាន​។​
-​នៅ​ក្នុង​កាបូប​លុយ ​របស់​គេ​គឺ​មាន​លុយ​ណែន​ជានិច្ច​។​
​-ប្រសិនជា​គេ​ស្រឡាញ់ ​របស់​អ្វីមួយ​ហើយ គេ​មិន​ផ្លាស់​ប្តូរ​ចិត្ត​ឡើយ​។​
​-ជា​មនុស្ស​ ដែល​មាន​ ភាព​ល្អិតល្អន់​ខ្លាំង ប៉ុន្តែ​មាន​ពេលខ្លះ ​ដោយសារ​តែ​ចរិត​នេះ ​អាច​រារាំង​ដល់​ការងារ​បាន​។​
-ជា​មនុស្ស​ដែល​ធ្វើការ ​មាន​ភាពយឺត​បំផុត​។​
​-ជា​បុគ្គល​ដែល​មិន​ខ្វល់​ថា ​ស្ថានភាព​ប្រញាប់​យ៉ាងណាទេ ក៏​គេ​នៅតែ​ដើរ​តាម​ទម្លាប់ ​របស់​គេ​ដើម្បី​បំពេញ​ការងារ​ដែរ​។​
​-ជា​មនុស្ស​មើល​ធ្ងន់​លើ​ការ​ឈ្នះ និង​ចាញ់ បើ​គេ​ចាញ់ គេ​នឹង​មិន​សប្បាយចិត្ត​ពេញ​ មួយ​ថ្ងៃ​ជាមិនខាន​៕

Most Popular

To Top