សុខភាព និង ផ្លូវភេទ

បន្លែ៧មុខ ជួយអ្នកមិនកើត ជំងឺថ្លើមឡើយ

ជំងឺថ្លើម ជាជំងឺដែលមនុស្សគ្រប់រូប មិនចង់ប្រឈមមុខឡើយ។ ដូចនេះ ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបន្លែ ដែលអ្នកគួរតែបរិភោគ ដើម្បីការពារថ្លើមរបស់អ្នក។ តើមានអ្វីខ្លះទៅ?

១.អ្នកអាចពិសារខ្ទឹមសបាន ព្រោះក្នុងនោះមានផ្ទុកវីតាមីនA, B1 និងC ដែលអាចជួយប្រឆាំងនឹងមេរោគ ថែមទាំងអាចធ្វើឲ្យសរសៃឈាម អ្នកមិនងាយកករឹងទៀតផង។ ជាពិសេស វានឹងជួយការពារមិនឲ្យ អ្នកកើតមហារីកថ្លើមនោះទេ។

២.អ្នកក៏អាចបរិភោគត្រកួនផងដែរ ព្រោះក្នុងនោះមានសារធាតុ ដែលអាចជួយបណ្តេញជាតិពុល ពីក្នុងរាងកាយអ្នក ដោយធ្វើឲ្យថ្លើមអ្នក មិនងាយមានជាតិពុល។ ដូចនេះ អ្នកនឹងមិនងាយប្រឈមមុខ នឹងជំងឺថ្លើមនោះឡើយ។

៣.ប្រសិនជាអ្នកចង់ការពារថ្លើម អ្នកគួរតែបរិភោគផ្សិតចំបើង ព្រោះវាអាចទប់មិនឲ្យកោសិកាមហារីក កើតលើខ្លួនអ្នកឡើយ។ ដូចនេះ អ្នកនឹងអាចគេចផុតពីជំងឺ ដ៏កាចសាហាវមួយនេះបាន។

៤.ត្រចៀកកណ្តុរក្រៀម មានផ្ទុកសារធាតុដែល អាចជួយការពារក្រពះអ្នក ថែមទាំងអាចជួយបញ្ចុះ សម្ពាធឈាមអ្នកទៀតផង។ ម្យ៉ាងទៀត វាក៏អាចជួយបញ្ចុះកាឡូរី ការពារមិនឲ្យសរសៃឈាមឆាប់កករឹង ព្រមទាំងអាចជួយបង្កើនប្រព័ន្ធការពារ រាងកាយបានទៀតផង។

៥.ចំពោះអ្នកដែលមិនចង់កើតមហារីកថ្លើម គួរតែញ៉ាំការ៉ុត ព្រោះវាអាចជួយការពារថ្លើមអ្នកឲ្យរឹងមាំ ដោយធ្វើឲ្យអ្នកមិនជួប នឹងមហារីកថ្លើមឡើយ។

៦.ប៉េងប៉ោះមានផ្ទុកប្រូតេអ៊ីន វីតាមីនសេ វីតាមីនB1 និងB2 ព្រមទាំងសារធាតុដទៃទៀតដែល អាចជួយបញ្ចេញជាតិពុលពីថ្លើម ដោយអាចការពារថ្លើមអ្នកបាន។

៧.ត្រឡាចក៏អ្នកគួរតែពិសារផងដែរ ព្រោះវាអាចធ្វើឲ្យអ្នកត្រជាក់ក្នុង ថែមទាំងគ្មានជាតិពុលណា អាចរស់នៅក្នុងខ្លួនអ្នកឡើយ។ ដូចនេះ ជំងឺមហារីកថ្លើមនឹងមិនងាយ មកជិតខ្លួនអ្នកឡើយ៕

Most Popular

To Top