បារីស៖ក្រុមហ៊ុនផលិត ចំណីសត្វកំពុងតែ ផ្លាស់ប្តូរប្រូតេអ៊ីនសាច់សម្រាប់ សត្វល្អិតទាំងនោះដើម្បីកាត់បន្ថយផលប៉ះពាល់ បរិស្ថានសត្វឆ្មា ឬឆ្កែរបស់អ្នកចិញ្ចឹមសត្វនេះ បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
ម៉ាកយីហោធំ ៗ ដូចជាNestle Purina និង Mars បានចូលរួមក្នុងការផ្លាស់ប្តូរថ្មីដោយ ប្រើដង្កូវហើររបស់black soldier ខណៈក្រុមហ៊ុនផ្សេងទៀតដូចជា Jiminy ប្រើប្រូតេអ៊ីនចង្រិត។ ការផ្លាស់ប្តូរនេះមានគោលបំណង កាត់បន្ថយកាបូនឌីអុកស៊ីតចំនួន ៦៤ លានតោនត្រូវបានបញ្ចេញជារៀងរាល់ឆ្នាំពី ការផលិត និងការប្រើប្រាស់ផលិតផលសាច់។
ក្រុមហ៊ុនខ្លះនិយាយថា កសិដ្ឋានសត្វល្អិតរបស់ពួកគេ បង្កើតបានតែ ៤ ភាគរយនៃការបំភាយបច្ចុប្បន្នដែលត្រូវ បានបញ្ចេញជារៀងរាល់ឆ្នាំដោយកសិដ្ឋានថែរក្សាសត្វគោ ជ្រូក និងមាន់។ ការប្រើប្រាស់ប្រូតេអ៊ីនសត្វល្អិតជាមូលដ្ឋានត្រូវការចំណីដី និងទឹកតិចជាងមុនដែលទាំងអស់នេះបង្កើតបានជាឧស្ម័នផ្ទះកញ្ចក់តិច ក្នុងមួយផោនជាងផលិតដោយសាច់គោ ជ្រូក ឬមាន់។
គំនិតមួយផ្នែកនៃកិច្ចព្រមព្រៀងអាកាសធាតុប៉ារីសឆ្នាំ ២០១៥ ពិភពលោកបានផ្លាស់ប្តូរដ៏ធំធេង ទៅជាបៃតងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះដោយសង្ឃឹមថា អាចទប់ស្កាត់ការ បំភាយកាបូនដើម្បីប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ ហើយវាហាក់ដូចជាយីហោអាហារសម្រាប់សត្វចិញ្ចឹមក៏ចង់ធ្វើផ្នែក របស់ពួកគេដែរ៕