នៅក្នុងទឹកកាមបុរស (sperme)១ មីល្លីលីត្រ មានមេជីវិតឈ្មោល (spermatozoïde) រហូតដល់ទៅ២០លានឯណោះ។ កាលណាបរិមាណមេជីវិតឈ្មោលថយចុះក្រោមនេះ គេនិយាយថាមាន oligospermie ដែលអាចធ្វើឱ្យមិនមានកូនបាន។
មូលហេតុដែលធ្វើឱ្យកើតជំងឺនេះឡើងមានច្រើនណាស់ មានតាំងពីភាពមិនប្រក្រតីរបស់អ័រម៉ូន ការបង្ករោគនៅក្នុងក្រពេញប្រូស្តាត ការរីកធំនៃសរសៃវ៉ែននៅជុំវិញពងស្វាស ការលេបឱសថដែលបង្កើនស្តេរ៉ូអ៊ីត រហូតដល់ការផឹកសុរាឬថ្នាំញៀនច្រើនពេក និងការជក់បារី ជាដើម។ ជួនកាល ប្រេងរំអិលដែលគេលាបនៅលើមាត់ទ្វារមាស ក៏ពុលចំពោះ sperme ដែរ។
មានឱសថធម្មជាតិមួយចំនួនដែលអាចជួយបង្កើនបរិមាណមេជីវិតឈ្មោលបាន។
១- តែបៃតង
តែបៃតងគឺជាអង់ទីអុកស៊ីដង់មួយ ដែលអាចជួយធ្វើឱ្យមានកូនបាន ដោយការធ្វើប្រតិកម្មទៅលើពពួករ៉ាឌីកាល់សេរីដែលបំផ្លាញមេជីវិតឈ្មោល។ ការសិក្សាមួយដែលគេចុះផ្សាយនៅក្នុងព្រឹត្តិប័ត្រMolecular Nutrition and Food Research កាលពីឆ្នាំ២០១២ និយាយថាតែបៃតងមានសមាសភាគគីមីមួយមានឈ្មោះថា épigallocatéchine ដែលអាចជួយបង្កើនគុណភាពទឹកកាម និងការធ្វើចលនារបស់មេជីវិតឈ្មោល បាន។
ក៏ប៉ុន្តែការផឹកតែបៃតងច្រើនខ្លាំងពេកអាចមានផលអាក្រក់ទៅវិញទេ។ យកល្អត្រូវផឹកត្រឹម១ឬ២ពែងបានហើយ ក្នុង១ថ្ងៃៗ។
២- មើមយិនសិន
យិនសិនច្រើនមានប្រើនៅក្នុងវេជ្ជសាស្ត្របុរាណចិនសម្រាប់ព្យាបាលស្ត្រេស។ ក៏ប៉ុន្តែមើមថ្នាំនេះក៏មានប្រសិទ្ធភាពណាស់ដែរនៅក្នុងការបង្កើនគុណភាពនិងការធ្វើចលនារបស់មេជីវិតឈ្មោល ដោយការជំរុញឱ្យអត្រាតេស្តូស្តេរ៉ូនកើនឡើង។
៣- ខ្ទឹមស
ខ្ទឹមសគឺជាថ្នាំបង្កើនចំណង់រួមភេទធម្មជាតិមួយ ដែលជួយបង្កើនការបញ្ចេញទឹកកាមដែរ។ ខ្ទឹមសមាន allicine ដែលធ្វើឱ្យមេជីវិតឈ្មោលធន់រឹងមាំ ហើយក៏ជួយសម្រួលចលនាឈាមរត់ផងដែរ។ ម្យ៉ាងទៀតខ្ទឹមសមាន sélénium ដែលជួយដល់ការធ្វើចលនារបស់មេជីវិតឈ្មោល ថែមទៀត។
ក្រៅពីរុក្ខជាតិជាឱសថខាងលើ អ្នកក៏អាចបង្កើនបរិមាណមេជីវិតឈ្មោលបានដែរ ដោយ៖
- ញ៉ាំផ្លែឈើ និងបន្លែសរីរាង្គ
- ញ៉ាំគ្រាប់ល្ពៅ សណ្តែកបាយ សណ្តែកបណ្តុះ ស៊ុត ប្រូកូលី ប៉េងប៉ោះ អូមេហ្គា៣
- ជៀសវាងការប្រើផលិតផលតុបតែងខ្លួនដែលពុល
- ជៀសវាងការប្រើដបឬថង់ផ្លាស្ទិកដែលធ្វើឱ្យមានបញ្ហាដល់ក្រពេញអង់ដូគ្រីនដោយសារសារជាតិ xénoestrogènes
- កុំស្លៀកខោក្នុងរិបខ្លាំងពេក
- កុំងូតទឹកក្តៅខ្លាំងពេក ដែលអាចបង្កគ្រោះថ្នាក់ទៅដល់ពងស្វាសបាន
- គ្រប់គ្រងស្ត្រេស
- និងគេងឱ្យបានគ្រប់គ្រាន់។ប្រភព៖http://health