សុខភាព និង ផ្លូវភេទ

វីតាមីន​ ដែល​ជួយ​បង្កើន ​ចំណង់​ផ្លូវភេទ​

​សារធាតុ​ក្នុ​អាហារ​ជាច្រើន​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ និង​កម្លាំង​ថាមពល​ដល់​មនុស្ស​បាន ជា​ពិសេស​ពង្រឹង​ដល់​ជីវិត​ផ្លូវភេទ​តែម្តង​។ ទោះបីជា​យ៉ាងណា​ក៏ដោយ អាហារ​ពី​ធម្មជាតិ​ទាំងអស់​សុទ្ធតែ​ផ្តល់​ភាព​អ​ស្ចារ​ដល់​សុខភាព​ទូទៅ​ទាំងអស់ ចំណែកឯ​វីតាមីន​ដែល​មាន​ក្នុង​អាហារ​អស់ទាំងនោះ​ក៏​ជួយ​បង្កើន​ចំណង់​ផ្លូវភេត ព្រមទាំង​ឥរិយ​បទ​ពេល​ឡើងឋានសួគ៌​ដែរ​។ វីតាមីន​ដ៏​ល្អ​បំផុត​សម្រាប់​ពង្រឹង​ចំណង់​ផ្លូវភេទ​មាន​ដូចជា​៖

​វីតាមីន A
​ការ​កង្វះ​វីតាមីន A បណ្តាល​អោយ​ការផលិត​អ័រម៉ូន​ភេទ​របស់​មនុស្ស​ទាំង​ពី​រ​ភេទ​ថយចុះ​។ កាលណា​អ័រម៉ូន Testosterone និង Estrogen មាន​ចំនួន​ទាប​អាច​បណ្តាលអោយមាន​បញ្ហា​ជាច្រើន​ដូចជា ពងស្វាស​បុរស​រួច​តូច និង​ក្រពេញ​អូវ៉ែ​របស់​ស្ត្រី​ស្វិត​។ ប្រភេទ​ដែល​មាន​វីតាមីន​ដ៏​ល្អ​បំផុត​មានដូចជា​៖ ដំឡូង​ផ្អែម​, ការ៉ុត​, បន្លែ​ពណ៌​បៃតង​, ស្វាយ និង​ត្រសក់ស្រូវ​។​

​វីតាមីន B កំ​ផ្លិច
​វីតាមីន B1, B2, B3, B4, B5, B6 និង B12 សុទ្ធតែ​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ​បាន​ទាំងអស់​។ វីតាមីន B6 គឺជារ​របស់​ដែល​ត្រូវ​មាន​ដើម្បី​បង្កើតបាន​ជា​អ័រម៉ូន​ភេទ Testosterone របស់​បុរស​។ ទម្រ​ង​វីតាមីន B ទាំងអស់​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធរ​បត់​ឈាម​រត់ និង​មាន​នាទី​ក្នុង​ការជួយ​អោយ​មាន​កម្លាំង​។ វីតាមីន B12 ជា​សារធាតុ​ជួយ​សម្រួល​អារម្មណ៍ ព្រមទាំង​បង្កើន​ចំណង់​ផ្លូវភេទ​ផងដែរ​។​

​វីតាមីន C
​រ៉ាឌីកាល​សេរី​ដែល​មាន​ក្នុង​រាងកាយ​របស់​មនុស្ស​មា​ន​នាទី​រំខាន​ដល់​សុខភាព​ផ្លូវភេទ​ដែល​កំពុង​ដំណើរការ​ធម្មតា​។ ដើម្បី​បង្កើន​ចំណង់​ផ្លូវភេទ​បាន យក​ល្អ​គួរតែ​យក​ឈ្នះ​ដល់​រ៉ាឌីកាល​សេរី​នេះ​អោយបាន​សិន​។ វីតាមីន C មាន​មុខងារ​លុបបំបាត់ និង​បំផ្លាញ​រ៉ាឌីកាល​សេរី​កុំអោយ​កាត់បន្ថយ​កម្រិត​អាស៊ី​ត នី​ទ្រី​ច (Nitric Acid) ក្នុងា​រាងកាយ​ទៀត​។ កាលណា​អា​ស៊ីតនី​ទ្រី​ច​ចុះ​ទាប ជាហេតុ​នាំ​អោយ​កាត់បន្ថយ​ចំណង់​ផ្លូវភេទ និង​កម្លាំង​ថាមពល​របស់​មនុស្ស​។ ផ្លែឈើ​ដូចជា ត្របែក​, គី​វី​, ក្រូច និង​ផ្លែ​បឺរី​គ្រប់​ប្រភេទ​សុទ្ធតែ​ជា​ប្រភព​ពី​ធម្ម​ជាតិ​ដ៏​ល្អ​បំផុត​របស់​វីតាមីន C​។ លើសពីនេះទៅទៀត ប្រភព​នៃ​វីតាមីន C មាន​ប្រយោជន៍​ក្នុង​ការថែរក្សា​កំហាប់​អុកស៊ីសែន​ក្នុង​ឈាម​ដែល​វា​មាន​សារសំខាន់​ដល់​ការបង្កើន​ចំណង់​ផ្លូវភែទ​ដែរ​។​

​វីតាមីន E
​ការបង្កើន និង​គ្មាន​ការបំផ្លាញ​លើ​ប្រព័ន្ធរ​បត់​ឈាម​រត់​គឺជា​រឿង​ដ៏​សំខាន់​ដើម្បី​ង​ពង្រឹង​ដល់​ចំណង់​ផ្លូវភេទ​។ សារធាតុ​បំប៉ន​របស់​វីតាមីន E ពី​ធម្មជាតិ​អាច​ជួយ​ជម្រុញ​ដល់​ចំណង់​ផ្លូវភេទ និង​កម្លាំង​ថាមពល​របស់​មនុស្ស​បាន​យ៉ាង​អស្ចារ្យ​។ វីតាមីន​ប្រភេទ​នេះ​ក៏​មាន​ជា​ប្រភេទ​ទឹករំអិល​ដែល​អាច​លាប​លើ​ទ្វារមាស​ដើម្បី​បង្គ្រប់​ជាតិ​ទឹក​ដល់​ជាលិការ​នៅ​ទីនោះ ព្រមទាំង​បំពេញ​មុខងារ​បាន​យ៉ាង​ល្អ​ទៀតផង​។ ប្រភព​វីតាមីន E ពី​ធម្មជាតិ​ដែល​អ្នក​អាច​បញ្ចូល​វា​ទៅ​ក្នុង​របប​អាហារ​បាន​មានដូចជា គ្រាប់​ផ្លែឈើ​, បន្លែ​ពណ៌​បៃតង​, ប៉េង​ប៉ោះ​, ស្វាយ​, គី​វី​, ប្រេង​បន្លែ​, និងប័រ​ធ្វើ​ពី​ប្រេង​រុក្ខជាតិ​។​

​ស៊ីត្រូ​លីន (Citrulline)
​នេះ​គឺជា​ជីវជាតិ​ពី​ធម្មជាតិ​មួយ​ប្រភេទ​ដែល​មាន​ប្រសិទ្ធភាព​ដូច​ជា​ថ្នាំសម្រើប​ផ្លូវភេទ​ដែរ​។ មុខងារ​របស់​វា​ជួយ​បង្កើន​ចំនួន​របស់​អា​ស៊ីត​នី​ទ្រី​ច​ក្នុង​រាងកាយ​។ អា​ស៊ីត​នី​ទ្រី​ច​ដើរតួនាទី​យ៉ាង​សំខាន់​ក្នុង​ការបង្កើន​ចំណង់​ផ្លូវភេទ​តាមរយៈ​ការបំពេញ​បន្ថែម​ចំនួន​អុកស៊ីសែន​ក្នុង​ឈាម​ដើម្បី​អោយ​ឈាមរ​ត់​បាន​លឿន​ជាង​មុន និង​ល្អ​ជាង​មុន សម្រាប់​បង្កើន​ចំណង់​ផ្លូវភេទ និង​កម្លាំង​ផ្លូវភេទ​។ ផ្លែ​ឪឡឹក​សម្បូរ​សារធាតុ ស៊ីត្រូ​លីន​ខ្លាំងណាស់​។​

​ក្រៅពី​បង្កើន​ការ​ទទួលទាន​ប្រភព ​អាហារ​សម្បូរ​វីតាមីន​ ដែល​ខ្ញុំ​បាន​ជម្រាប់ជូន​ខាងលើ​ហើយ អ្នក​ក៏​គួរតែ​ថែរក្សា​ ទម្ងន់​អោយ​ស្ថិតក្នុង​សភាព​សុខភាព​ល្អ​ដើម្បី​រីករាយ​ជាមួយនឹង​ ជីវិត​ផ្លូវភេទ​កាន់តែ​ល្អ​បន្ថែមទៀត​៕ប្រភព៖http://health

Most Popular

To Top