សុខភាព និង ផ្លូវភេទ

គ្រាន់តែ​យំ មិនមែន​គ្មាន​ប្រយោជន៍​ នោះទេ​

​តើ​អ្នកត្រូវកា​រយំ​ដ៏​ល្អ​មួយ​ដែរ​ទេ​? មែន​ហើយ អ្នក​ពិតជា​មាន​សំណាង​ណាស់ ដោយសារតែ​ការ​យំ​ពិតជា​មាន​ប្រយោជន៍​ដ៏​ល្អ​សម្រាប់​សុខភាព​មនុស្ស​យើង​។ យើង​ដឹង​ហើយ​ថា ការ​យំ​មាន​ទំនាក់ទំនង​អវិជ្ជមាន​ជាច្រើន ប៉ុន្តែ​ការស្រាវជ្រាវ​និយាយថា វា​ល្អ​ចំពោះ​មនុស្ស​ទៅវិញ​ទេ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល ដែល​អ្នក​គួរតែ​បន្ត​យំ​បើសិនជា​ចង់​៖

១. បំបាត់​ស្ត្រេ​ស​
ទឹកភ្នែក​ពិតជា​អាច​ជួយ​បំបាត់​ស្ត្រេសបាន​។ នេះ​ដោយសារ​តែ​ទឹកភ្នែក​កើតចេញ​ពី​អារម្មណ៍​មាន​នាទី​ជួយ​បំបាត់​ស្ត្រេ​ស​អ័រម៉ូន​ក្នុង​រាងកាយ​។ ការ​យំ​ដ៏​ល្អ​មួយ​ត្រូវបាន​គេ​ស្គាល់​ថា ជួយ​ឲ្យ​មនុស្ស​មាន​អារម្មណ៍ល្អ​នៅពេលដែល​បញ្ហា​នៅ​តែ​បន្ត​កើតមាន ហើយ​ហេតុផល​ដែល​ត្រូវ​យំ​គួរតែ​បន្ត​ទៀត​បើសិនជា​ចង់​។

២. រំសាយទុក្ខ​កង្វល់​
ទឹកភ្នែក​ជួយ​សម្រួល​ទាំង​ផ្លូវ​រាងកាយ ចិត្តសាស្ត្រ និង​ចិត្តគំនិត​។ ចូរ​បញ្ចេញ​អារម្មណ៍​ទាំងនោះ​ឲ្យអស់​តាមរយៈ​ការសម្រក​ទឹក​ភ្នែក​ទៅ​។ អ្នកនឹង​មានឱកាស​កា​ន់​តែ​ល្អ​ក្នុង​ការ​ជម្នះ​រាល់​ទុក្ខ​កង្វល​ដែល​កំពុងតែ​កើតមាន​។ ការ​យំ​ពិតជា​មាន​ប្រសិទ្ធភាព​ក្នុង​ការដោះស្រាយ​ទុក្ខ​កង្វល់​មែន ហើយ​ក៏​ជួយ​ជម្នះ​វា​បាន​កាន់តែ​ល្អ​ថែម​ទៀត​។

៣. បញ្ចេញ​ជាតិពុល​
ការ​យំ​នឹង​ជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន ដោយ​គ្រាន់តែ​ច្រោះ​ជាតិពុល​ដូចគ្នា​នឹង​ការ​នោម ឬ​បែកញើស​ដែរ​។ ទឹកភ្នែក​ដែល​កើតចេញ​ពី​អារម្មណ៍​ទុក្ខសោក​នឹង​ជួយ​បញ្ចេញ​ជាតិពុល​មក​ខាងក្រៅ​រាងកាយ​បាន​។

៤. ធ្វើឲ្យ​អ្នក​មាន​ការឆ្នៃប្រឌិត​កាន់តែច្រើន​
អ្នក​ដែល​យំ​ច្រើន ទោះ​បី​ជា​រឿង​បន្តិចបន្តួច​ក៏​ដោយ ក៏​វា​អាច​ដោះស្រាយ​បញ្ហា​ផ្លូវ​អារម្មណ៍​បាន​យ៉ាង​អស្ចារ្យ​ដែរ​។ ការ​ដែល​មាន​អារម្មណ៍​ស្រាល​បែបនេះ ច្រើន​តែ​កើត​ឡើង​ចំពោះ​វិចិត្រករ អ្នក​តែងកំ​ណាប អ្នកនិពន្ធ និង​មនុស្ស​ដែល​មាន​ភាព​ឆ្នៃប្រឌិត​ច្រើន​។ កាលណា​អ្នកមាន​អារម្មណ៍​កាន់តែច្រើន ភាពខ្លាំង​ខាង​ឆ្នៃប្រឌិតរ​បស់​អ្នក​កាន់តែ​មាន​៕ប្រភព៖http://health

Most Popular

To Top