ព័ត៌មានអន្តរជាតិ

វីតាមីនអាចកាត់ បន្ថយអារម្មណ៍ តានតឹង ជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភ

អង់គ្លេស ៖ នេះបើយោងតាមការស្រាវជ្រាវថ្មី មួយបានប្រាប់ឲ្យដឹងថា គ្រាប់ថ្នាំវីតាមីន B6 កម្រិតខ្ពស់ត្រូវ បានបង្ហាញថា ជាប្រភេទថ្នាំ អាចកាត់បន្ថយអារម្មណ៍ធ្លាក់ទឹកចិត្ត និងថប់បារម្ភបានយ៉ាង មានប្រសិទ្ធិភាព យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

មនុស្សវ័យជំទង់ ដែលសិក្សា ដោយសាកលវិទ្យាល័យ Reading បានរាយការណ៍ពីអារម្មណ៍ទាំងនេះតិចជាងមុន បន្ទាប់ពីបានលេបថ្នាំបំប៉ន រយៈពេល១ខែ។ ការសិក្សាកន្លងមកបានណែនាំថា វីតាមីនចម្រុះអាចកាត់បន្ថយ កម្រិតស្ត្រេស ប៉ុន្តែមានមនុស្សតិចណាស់ បានពិនិត្យមើលថា តើវីតាមីនណាខ្លះអាចទទួលខុសត្រូវ ។

វីតាមីន B6 ត្រូវបានគេដឹងថា ជួយជំរុញការផលិតរបស់រាងកាយ នៃ GABA (Gamma-Aminobutyric Acid) ជាសារធាតុគីមីដែលរារាំងការ ជំរុញរវាងកោសិកាប្រសាទ របស់ខួរក្បាល ។ អ្នកដឹកនាំអ្នកស្រាវជ្រាវ វេជ្ជបណ្ឌិត David Field បាននិយាយថា វីតាមីនជួយឲ្យរាងកាយ ផលិតសារជាតិគីមី ជាក់លាក់ ដែលរារាំងការជំរុញ ក្នុងខួរក្បាល ហើយការសិក្សារបស់យើង ភ្ជាប់ឥទ្ធិពលស្ងប់ស្ងាត់នេះ ជាមួយនឹងការ កាត់បន្ថយការថប់បារម្ភ ក្នុងចំណោមអ្នកចូលរួម ។

មនុស្ស ៤៧៨ នាក់បានចូលរួម ហើយត្រូវបានផ្តល់ដោយចៃដន្យទាំងថ្នាំ Placebo និងវីតាមីន B6 ឬ B12 ក្នុងកម្រិតខ្ពស់ជាងការណែនាំធម្មតា។ ការសិក្សាបានរកឃើញថា B12 បង្ហាញពីភាពខុសគ្នាតិចតួចចំពោះ Placebo ប៉ុន្តែ B6 មានឥទ្ធិពលគួរឲ្យកត់សម្គាល់ លើអ្នកចូលរួម និងបង្កើនកម្រិត GABA របស់ពួកគេ ៕

Most Popular

To Top