តើអ្នកត្រូវការយំដ៏ល្អមួយដែរទេ? មែនហើយ អ្នកពិតជាមានសំណាងណាស់ ដោយសារតែការយំពិតជាមានប្រយោជន៍ដ៏ល្អសម្រាប់សុខភាពមនុស្សយើង។ យើងដឹងហើយថា ការយំមានទំនាក់ទំនងអវិជ្ជមានជាច្រើន ប៉ុន្តែការស្រាវជ្រាវនិយាយថា វាល្អចំពោះមនុស្សទៅវិញទេ។ ខាងក្រោមនេះគឺជាហេតុផល ដែលអ្នកគួរតែបន្តយំបើសិនជាចង់៖
១. បំបាត់ស្ត្រេស
ទឹកភ្នែកពិតជាអាចជួយបំបាត់ស្ត្រេសបាន។ នេះដោយសារតែទឹកភ្នែកកើតចេញពីអារម្មណ៍មាននាទីជួយបំបាត់ស្ត្រេសអ័រម៉ូនក្នុងរាងកាយ។ ការយំដ៏ល្អមួយត្រូវបានគេស្គាល់ថា ជួយឲ្យមនុស្សមានអារម្មណ៍ល្អនៅពេលដែលបញ្ហានៅតែបន្តកើតមាន ហើយហេតុផលដែលត្រូវយំគួរតែបន្តទៀតបើសិនជាចង់។
២. រំសាយទុក្ខកង្វល់
ទឹកភ្នែកជួយសម្រួលទាំងផ្លូវរាងកាយ ចិត្តសាស្ត្រ និងចិត្តគំនិត។ ចូរបញ្ចេញអារម្មណ៍ទាំងនោះឲ្យអស់តាមរយៈការសម្រកទឹកភ្នែកទៅ។ អ្នកនឹងមានឱកាសកាន់តែល្អក្នុងការជម្នះរាល់ទុក្ខកង្វលដែលកំពុងតែកើតមាន។ ការយំពិតជាមានប្រសិទ្ធភាពក្នុងការដោះស្រាយទុក្ខកង្វល់មែន ហើយក៏ជួយជម្នះវាបានកាន់តែល្អថែមទៀត។
៣. បញ្ចេញជាតិពុល
ការយំនឹងជួយបញ្ចេញជាតិពុលពីក្នុងខ្លួន ដោយគ្រាន់តែច្រោះជាតិពុលដូចគ្នានឹងការនោម ឬបែកញើសដែរ។ ទឹកភ្នែកដែលកើតចេញពីអារម្មណ៍ទុក្ខសោកនឹងជួយបញ្ចេញជាតិពុលមកខាងក្រៅរាងកាយបាន។
៤. ធ្វើឲ្យអ្នកមានការឆ្នៃប្រឌិតកាន់តែច្រើន
អ្នកដែលយំច្រើន ទោះបីជារឿងបន្តិចបន្តួចក៏ដោយ ក៏វាអាចដោះស្រាយបញ្ហាផ្លូវអារម្មណ៍បានយ៉ាងអស្ចារ្យដែរ។ ការដែលមានអារម្មណ៍ស្រាលបែបនេះ ច្រើនតែកើតឡើងចំពោះវិចិត្រករ អ្នកតែងកំណាប អ្នកនិពន្ធ និងមនុស្សដែលមានភាពឆ្នៃប្រឌិតច្រើន។ កាលណាអ្នកមានអារម្មណ៍កាន់តែច្រើន ភាពខ្លាំងខាងឆ្នៃប្រឌិតរបស់អ្នកកាន់តែមាន៕ប្រភព៖http://health
គ្រាន់តែយំ មិនមែនគ្មានប្រយោជន៍ នោះទេ
By
Posted on