ភាគច្រើននៃពួកយើងប្រហែលជា មិនធ្លាប់ចាប់អារម្មណ៍ទេថា ចេកទុំជោរអាចផ្ដល់អត្ថប្រយោជន៍ ចំពោះសម្រស់បានយ៉ាងប្រសើរ។ ត្រូវយកមកធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបៀបប្រើប្រាស់ ចេកទុំជោរខ្លាំងរក្សាសម្រស់ ៖
១. ជួយឱ្យធ្មេញសជាងមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ផ្នែកខាងក្នុង នៃសំបកចេកដុសធ្មេញ សម្រាប់រយៈពេល ២នាទី និងរងចាំសម្រាប់រយៈពេល ១០នាទី សឹមដុសសម្អាតធ្មេញ ដូចពេលធម្មតាជាការស្រេច។
២. សម្រាប់គ្រប់គ្រងមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើសមកិនសាច់ចេក ឱ្យម៉ដ្ឋ រួចលាបម៉ាស្សាវាឱ្យសព្វលើផ្ទៃមុខ ដែលលាងសម្អាតរួចស្អាត។ ទុកចោលសម្រាប់ រយៈពេលពី ១៥ ទៅ ២០ នាទីសិន សឹមលាងសម្អាតចេញ។
៣. សម្រាប់កម្ចាត់មុនក្បាលខ្មៅ
អ្វីដែលអ្នកត្រូវ គឺលាយចេកទុំ ដែលកិនម៉ដ្ឋជាមួយស្ករស រួចលាបម៉ាស្សាវាថ្នមៗ លើកន្លែងដែលទទួលរងផលប៉ះពាល់ ដោយសារមុនក្បាលខ្មៅ។ លាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។
៤. សម្រាប់ផ្ដល់សំណើមដល់ស្បែកមុខ
ចេកទុំ គឺល្អណាស់សម្រាប់ផ្ដល់សំណើមដល់ស្បែក។ វីតាមីន A ក្នុងផ្លែចេកជួយរក្សាសំណើម និងព្យាបាលស្បែកស្ងួត។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនចេកទុំ ១ផ្លែឱ្យម៉ដ្ឋ បន្ទាប់មកសឹមលាបលើស្បែកមុខ (ចៀសវាងកុំឱ្យចូលភ្នែក)។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ២៥នាទី សឹមលាងសម្អាតចេញ ជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។
៥. ជួយឱ្យស្បែកស្រស់ថ្លា
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយចេកទុំជោរ ជាមួយទឹកក្រូចឆ្មារស្រស់ឱ្យក្លាយជា ល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែក និងទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។
៦. សម្រាប់ពន្យារភាពចាស់តាមវ័យនៃស្បែក
អ្វីដែលអ្នកត្រូវធ្វើ គឺកិនចេកទុំជោរ ១ ផ្លែឱ្យម៉ដ្ឋរួចលាយជាមួយយ៉ាអួរបន្តិច សឹមលាបលើស្បែកដែលងាយ នឹងលេចឡើងនូវស្នាមជ្រីវជ្រួញ។ ទុកចោលសម្រាប់រយៈពេលពី ២០ ទៅ ៣០ នាទី សឹមលាងសម្អាតចេញ។
៧. ប្រើជាក្រែមបន្ទន់សក់បែបធម្មជាតិ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនចេកទុំ ១ផ្លែលាយជាមួយទឹកឃ្មុំកន្លះស្លាបព្រាបាយ។ កូរឱ្យសព្វ ទុកមួយឡែកសិន។ បន្ទាប់មកចាប់ផ្ដើមកក់សក់ របស់អ្នកជាមួយសាប៊ូដូចពេលធម្មតា និងរងចាំឱ្យស្ងួតបន្តិចសិន សឹមផាត់ចែកសក់ជាផ្នែកៗ ហើយលាបល្បាយចេក លើសក់ពីគល់ដល់ចុង។ ជាបន្តអ្នកត្រូវពាក់មួកផ្លាស្ទិកគ្របសក់ឱ្យជិត និងរងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី។ ចុងក្រោយលាងសម្អាត ចេញជាមួយទឹកក្ដៅឧណ្ហៗ និងកក់សក់ម្ដងទៀត ប្រសិនបើចាំបាច់។ រូបមន្តនេះសាកសមសម្រាប់ ពង្រឹងសុខភាពសក់ និងទប់ស្កាត់ការបែកចុងផងដែរ។
៨. បំបាត់ស្នាមថ្នក់ខ្មៅក្រោមភ្នែក
ដឹងទេអ្នកអាចប្រើប្រាស់សំបកចេកទុំ ដើម្បីបន្ថយភាពហើមនៃភ្នែក ព្រមទាំងស្នាមថ្នក់ខ្មៅ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ផ្នែកខាងក្នុង នៃសំបកចេកស្អំលើកន្លែង ដែលមានបញ្ហា និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមយកចេញ ហើយលាងសម្អាតចេញ ជាមួយទឹកត្រជាក់ជាការស្រេច៕ ប្រភព៖ Health