សុខភាព និង ផ្លូវភេទ

អ្វី​ទៅជា​រោគសញ្ញា​​ ជំងឺ​រលាក​ស្រោម​បេះដូង

ជំងឺ​រលាក​ស្រោម​បេះដូង​ គឺជា​ការឡើង​ហើម និង​រលាក​ស្រោម​បេះដូង (​ជា​ភ្នាស់​ថង​ដ៏​ស្តើង​មួយ​ សំរាប់​ព័ទ្ធជុំវិញ​បេះដូង​) ។ ការ​រលាក​ស្រោម​បេះដូង​ ច្រើន​បង្ក​អោយ​មាន​ការឈឺ​ដើមទ្រូង និង​ពេលខ្លះ​បង្ក​អោយ​មាន​ រោគសញ្ញា​ផ្សេងៗ​ទៀត ។ ការ​រលាក​ស្រោម​បេះដូង​ ជាធម្មតា​កើតឡើង​ភ្លាមៗ និង​រយៈពេល​ខ្លី ។​

នៅពេល​រោគសញ្ញា​ មាន​ការវិវត្តន៍​បន្តិច​ម្តង់ៗ ឬ​នៅ​ជាប់​រហូត ការ​លាក់​ស្រោម​បេះដូង​នេះ ​ត្រូវបាន​ចាត់ទុក​ថា​ជា​ជំងឺ​រ៉ាំរ៉ៃ ។ ការឈឺ​ដើមទ្រូង​ជា​លក្ខណៈ​ ដូច​មុត​អាច​កើតឡើង​ នៅពេលដែល​មាន​ការ​រលា​ក​ ដល់​ស្រទាប់​ទាំងពី​រ របស់​ស្រោម​បេះដូង​នៅពេល​កកិត​គ្នា ។​

ចំពោះ​ការ​រលាក​ស្រោម​បេះដូង​ស្រួចស្រាវ​​ ជាធម្មតា​កើតឡើង​ តិចជាង​ពីរ​បី​សប្តាហ៍ ហើយ​ករណី​រ៉ាំរ៉ៃ​វិញ ​ច្រើន​តែ ៦​ខែ​ឡើង​ទៅ ។​

ប្រសិនបើ​អ្នក​មាន​បញ្ហា ​រលាក​ស្រោម​បេះដូង​ស្រួចស្រាវ រោគសញ្ញា​ដែល​ច្រើន​តែ​កើតមាន​បំផុត​ គឺ​ការឈឺ​ជា​លក្ខណៈ​មុត ឬ​ពឺត​នៅ​ខាងក្រោយ ​ឆ្អឹងជំនី​ដើមទ្រូង​ខាងឆ្វេង ។ ទោះជា​យ៉ាងណា​ក៏ដោយ មនុស្ស​មួយចំនួន​ដែល​មាន ​បញ្ហា​រលាក​ស្រោម​បេះដូង​ស្រួចស្រាវ ច្រើន​ប្រាប់​ពី​សញ្ញា​របស់​ពួកគេ​ថា​ មាន​ការ​ឈឺទ្រូង​ដូចជា​ណែនៗ រមាស់ ឬ​មាន​សម្ពាធ​អ្វីមួយ ហើយ​ការឈឺ​នោះ​មាន​ភាពប្រែប្រួល ​ទៅតាម​មនុស្ស​ម្នាក់ៗ ។​

ការឈឺចាប់​ដោយសារ​ ការ​រលាក​ស្រោម​បេះដូង​ស្រួចស្រាវ​ ប្រហែលជា​រាលដាល​ទៅ​ដល់​ស្មា និង​ក​ខាងឆ្វេង​ទៀតផង ។ វា​ច្រើនតែ​ឈឺ​ខ្លាំង​ នៅ​ពេល​អ្នក​ដេក ឬ​ដកដង្ហើម​ជ្រៅ ។ ការ​ក្អក ដកដង្ហើម​ជ្រៅ ឬ​ការ​លេប​ចំណីអាហារ​ ក៏​ប្រហែល​ជា​ធ្វើអោយ​ឈឺចាប់​កាន់តែខ្លាំង ។ ការ​អង្គុយ​នៅ​ស្អៀម​ច្រើន ​តែ​អាច​បំបាត់​ការឈឺចាប់​បាន ។ វា​ប្រហែលជា​មាន​ការពិបាក​ ក្នុង​ការញែក​អោយដាច់​រវាង​ការឈឺ​ស្រោម​បេះដូង ​ពី​ការឈឺ​បណ្តាលមកពី​ ការ​គាំងបេះដូង​ណាស់ ។​

ការ​រលាក​ស្រោម​បេះដូង​រ៉ាំរ៉ៃ ​ជាធម្មតា​មានការ​ទាក់ទង​នឹង​ ការ​រលាក់​រ៉ាំរ៉ៃ និង​មក​ពី​ការដក​ទឹក ​ក្នុង​ស្រោម​បេះដូង (Pericardial Effusion) ។ រោគសញ្ញា​ភាគច្រើន ​នៃ​ការ​រលាក​ស្រោម​បេះដូង​ រ៉ាំរ៉ៃ​គឺ​ឈឺ​ទ្រូង ។​

យោង​ទៅ​តាម​ប្រភេទ និង​រោគសញ្ញា ​នៃ​ការ​រលាក​ស្រោម​បេះដូង ​ប្រហែលជា​មាន​បញ្ហា​មួយចំនួន ​ដូចខាងក្រោម​នេះ​៖
– ការ​ឈឺ​មាន​សភាព​ដូចជា​មុត​ នៅ​ចំ​កណ្តាល ឬ​ផ្នែក​ខាងឆ្វេង​នៃ​ទ្រូង​
– ពិបាក​ដកដង្ហើម ​នៅពេល​តម្រេត​ខ្លួន​
– មិនសូវ​ក្តៅខ្លួន​ខ្លាំង​
– អ្វីៗ​ទាំងអស់​គឺ​ខ្សោយ អស់កម្លាំង ឬ​មាន​អារម្មណ៍​ថា​មាន​ជំងឺ​
– ក្អក​ស្ងួត​
– ហើម​ពោះ ឬ​ជើង​

ពេល​ដែល​ត្រូវ​ជួប​គ្រូពេទ្យ​ ចូរ​ស្វែងរក​សេវា​ថែទាំ​វេជ្ជសាស្ត្រ​ អោយបាន​លឿន​បំផុត​ ប្រសិនបើ​អ្នក​កើត​មាន​រោគ​សញ្ញា​ថ្មី​ ក្រៅពី​ឈឺទ្រូង ។​

រោគសញ្ញា​ជាច្រើន ​របស់​ការ​រលាក​ស្រោម​បេះដូង​ មាន​សភាព​ស្រដៀង​គ្នា​នឹង​សញ្ញា​ នៃ​ជំងឺ​បេះដូង និង​សួត​ដែរ ។ កាលណា​ដែល​អ្នក​មាន​ការ វាយតម្លៃ​កាន់តែ​ឆាប់ ការទទួលបាន​នូវ​ការធ្វើ​រោគវិនិច្ឆ័យ និង​ព្យាបាល​បាន​ត្រឹមត្រូវ ​ក៏​កាន់តែ​លឿន​ដែរ ។ ឧទាហរណ៍ ថ្វី​បើ​មូលហេតុ​នៃ​ការ​ឈឺទ្រូង​ អាច​ប្រហែល​ជា​ការ ​រលាក់​ស្រោម​បេះដូង​ក៏ពិតមែន តែ​មូលហេតុ​ពិត​ប្រាកដ៏ ​ក៏​អាច​ជា​ការ​គាំងបេះដូង ឬ​ការ​មាន​កំនក​ឈាម​ក្នុង​សួត​ដែរ (Pulmonary Embolus)៕ ប្រភព៖ Health

Most Popular

To Top